បើយោងតាមគណនីហ្វេសប៊ុក Bin Rosalina បានចែករំលែករឿងរន្ធត់មួយ ដោយសរសេរយ៉ាងដូច្នេះថា៖ ‹‹ក្មេងអាយុ ១១ខែ ម្តាយឲ្យញាំបបរសាច់បានប៉ុន្មានម៉ាត់ ក៏យំហើយក្អួតបបរចេញមកលាយជាមួយឈាមតិចៗ។ ឪពុកម្តាយគិតថាកូនឆ្លាក់ឆ្អឹងក៏យកទៅពេទ្យខាងត្រចៀកច្រមុះបំពង់ក ពេទ្យឆ្លុះ endoscope ទៅឃើញវត្ថុរឹងម្យ៉ាងប្រវែង=២cm កំពុងដោត២/៣ ចូលក្នុងបំពង់កខាងក្រោម ហើយវត្ថុនោះមិនមែនជាឆ្អឹងទេតែជាលោហៈដែកកន្ត្រងច្រោះបបរដែលម្តាយប្រើនោះ។
នេះគ្រាន់តែជាការចែករំលែក ដល់អ្នកម្តាយគ្រប់រូបជាបទពិសោធន៍ ចូរប្រុងប្រយ័ត្នកុំឲ្យរឿងងាយៗជុំវិញខ្លួនយើងខ្លាចជាបញ្ហាចំពោះកូនតូចៗ ដកស្រង់ចេញពី Page ពេទ្យនៃប្រទេសវៀតណាម››។
ដូច្នេះ សូមប្រិយមិត្តមេត្តាជួយស៊ែរឲ្យបានដល់ឪពុកម្តាយគ្រប់រូបផង ដើម្បីទុកជាមេរៀន កុំឲ្យមានការធ្វេសប្រហែល៕ ប្រភព៖ ហ្វេសប៊ុក
Loading...