លោក គួច ខេវិន បង្ហោះសារចាក់ដោត រឿងខ្វះទឹក និង អគ្គិសនី សម្រាប់ប្រើប្រាស់

0
2217
Loading...

ឃើញថាមួយរយៈនេះ ប្រជាពលរដ្ឋជួបប្រទះនូវផលវិបាកជាមួយនឹងកង្វះខាតអគ្កិសនី និងទឹកមិនគ្រប់គ្រាន់ប្រើប្រាស់ ដែលជាហេតុធ្វើឱ្យទឹកខ្សោយខ្លាំង នៅពេលមានការប្រើប្រាស់ច្រើន។ បងប្អូនប្រជាពលរដ្ឋជួបប្រទះផលលំបាកក្នុងការរកទទួលទាន និងជីវភាពរស់នៅប្រចាំថ្ងៃ ស្របពេលរដូវប្រាំង អាកាសធាតុក្ដៅផងដែរ។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងទឹកប្រើប្រាស់ និងអគ្គិសនី តាមរយៈគណនីលោក Kevin Kouch បានសរសេរនូវសារចាក់ដោតមួយនូវលើបណ្ដាញសង្គមប៉ុន្មានម៉ោងមុននេះ ដោយរៀបរាប់យ៉ាងដូច្នេះថា៖ ‹‹មានមិត្តភក្តិម្នាក់មកពីសឹង្ហបុរីបានខ្ញុំសួរថា​ :​ កម្ពុជា ជាប្រទេសដែលពោរពេញទៅដោយធនធានធម្មជាតិ​ មានទន្លេទឹកសាបខ្វែងខ្វាត់​ដូចជាទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ មាន បឹងបួរ​ ព្រែក​ ស្ទឹង​រាប់មិនអស់​

មានប្រភពទឹកក្រោមដីស្ទើរគ្រប់ទីកន្លែង មានទឹកប្រភពទឹកជ្រោះធំៗ បង្កើតវារីអគ្គីសនីបាន តែហេតុអី​បានជាប្រទេសតូចមួយនេះបែរជាខ្វះថាមពលអគ្គីសនី និងខ្វះទឹកស្អាតប្រេីប្រាស់ដូច្នេះទៅវិញ ? កម្ពុជាកំពុងតែអភិវឌ្ឍ​ន៍ នៅក្នុងតំបន់អាសុី​ តេីក្រសួងផែនការ ក្រសួងរ៉ែនិងថាមពល ក្រសួងធនធានទឹក

បានរៀបចំផែនការអភិវឌ្ឍ​ន៍ជាមុន ទៅតាមកំណើន សេដ្ឋកិច្ច កំណើនប្រជាជននៅក្នុងប្រទេសរបស់ខ្លួនដែរឬអត់ ឬមួយក៏ពួករដ្ឋមន្ត្រីទាំងនោះ ដើរមួយជំហ៊ាន គិតមួយចំអាម ?ឬមួយពួកគេជាមន្ត្រីរង់ចាំបញ្ជារ ? បើដូច្នេះមែនមន្ត្រីទាំងអម្បាលម៉ាននោះហាក់ដូចជាគ្មានសមត្ថភាពទទួលខុសត្រូវអ្វីសូម្បីតែបន្តិចសោះ??? ប្រជាជនជាអ្នកប្រើប្រាស់ អគ្គីសនី ប្រើប្រាស់ទឹក មានលុយសម្រាប់ទិញសោះ ម៉េចក៏ពិបាកជាងសុំគេប្រើ free free យ៉ាងអញ្ចឹង??? ក្នុងនាមខ្ញុំជាជនជាតិខ្មែរ ម្ចាស់ប្រទេសអច្ចរិយៈមានការខ្មាស់អៀនមិត្តភក្តិបរទេស

ដែលបានមកលេងខ្ញុំដល់ផ្ទះ​ តែត្រូវមកអង្គុយបក់ផ្លិត និងជួយយោងទឹកសម្រាប់ចាក់បង្គន់ទៅវិញ…​ហើយខ្មាសអៀនបំផុតត្រង់ពាក្យសម្តីគេថា”មានលុយហើយពិបាកទិញ” តេីមានមិត្តៗ​ ឬក៏រដ្ឋមន្ត្រីក្រសួងណា អាចផ្តល់ចម្លេីយ បានហ្អត់ ណ៎??? សូមជួយ Share មួយផង ឬក៏ដូចតែសម្តីមន្ត្រី តែតែ!ស្ករស្ករ! និយាយថា ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្នុងរបបអាពត អត់ទឹកស្អាត អត់ភ្លើងអគ្គីសនី ម៉េចក៏អាចរស់បាន? ហ្អើយ!!!បើអ៊ីចឹងមែននោះ ?????››