កាលពីព្រឹកមិញនេះ មានគណនីឈ្មោះ Hea Bol បានអះអាងនៅលើបណ្ដាញសង្គមរបស់ខ្លួន ទាក់ទងនឹងរឿងបុរសជនជាតិអាល្លឺម៉ង ម្នាក់ ត្រូវមិត្តភក្តិជាជនជាតិខ្មែរបោកលុយអស់ជាច្រើនពាន់ដុល្លារ ដល់ថ្នាក់គ្មានលុយទៅស្រុកវិញ។ ប្អូនប្រុសខាងលើបានរៀបរាប់ថា៖
‹‹ហេតុអ្វីខ្មែរមួយចំនួនតូចចង់បានរបស់គេម៉្លេះ គ្នាខំរាប់អានដោយចិត្តស្មោះតែបែរជាបោកប្រាស់យកលុយរបស់គ្នាអស់រលីងហើយថែមទាំងរកវៃគ្នាទៀត អីលូវខ្ញុំបានយកគាត់មកគេងនៅផ្ទះខ្ញុំបណ្ដោះអាសន្នសិន មិនអាចជួយអីគាត់បានច្រើនទេ មានតែទឹកចិត្តប៉ុណ្ណឹងឯង។
គាត់ឈ្មោះ Tobi Crank (អាយុ ២៩ឆ្នាំ) គាត់ជា ជនជាតិ អាល្លឺម៉ង គាត់ត្រូវបានគេបោកប្រាស់អស់លុយ ៨០០០ដុល្លារ ទិញដីគេដាក់ឈ្មោះគេ នៅខេត្តសៀមរាប (គាត់មានទាំងរូបភាពអ្នកបោក និងឯកសារ) ហើយគាត់អត់មានលុយធ្វើដំណើរទៅស្រុកកំណើតរបស់គាត់វិញទេ គាត់ចង់ត្រលប់ទៅប្រទេសគាត់វិញ
គាត់គេងនៅ Airport ៣អាទិត្យហើយ ហើយស្ថានទូតក៍មិនឃើញទាក់ទង់មកដែរ នេះជាអ្វីដែលគាត់និយាយប្រាប់ខ្ញុំ សូមជួយ Share ម្នាក់មួយទៅណាបងប្អូនខ្មែរ គាត់អត់មានលុយទិញបាយហូបទេ››៕
