ល្អខ្លាំងណាស់! ក្រសួងអប់រំ ប្រកាសឲ្យសិស្សពិការទូទាំងប្រទេស ចូលរៀនថ្នាក់បរិញ្ញាបត្រ ដោយឥតគិតថ្លៃ តែត្រូវទៅដាក់ពាក្យ

0
1208

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និង កីឡា សម្រាប់ឆ្នាំសិក្សា ២០១៩ – ២០២០ នេះ ក្រសួងបានលើក​ទឹកចិត្ត​ដល់​សិស្ស​មាន​ពិការភាព (ពិការ​អវៈយវៈ ពិការគ-ថ្លង់ ពិការភ្នែក…) ឱ្យ​ទទួល​បាន​អាហារូបករណ៍​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​មិនបង់ថ្លៃ​សិក្សា ១០០% មួយ​កន្លែង​ដោយ​ស្វ័យប្រវត្តិ លើ​មុខជំនាញ​ណា​ដែល​មិន​ទាមទារ​ការ​ប្រឡង នៅ​តាម​គ្រឹះស្ថាន​ឧត្ដមសិក្សា​ ដែល​បាន​ផ្ដល់​អាហារូបករណ៍ ដូចមានក្នុង​សៀវភៅ​កម្រង​ព័ត៌មាន​អាហារូបករណ៍​សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០។

ដើម្បីទទួលបានអាហារូបករណ៍ បេក្ខជនត្រូវដាក់ពាក្យស្នើសុំអាហារូបករណ៍ និងបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩។ បេក្ខជនមានពិការភាព (ពិការ​អវៈយវៈ ពិការគ-ថ្លង់ ពិការភ្នែក…) អាចទៅទទួលសំណុំពាក្យសុំពីវិទ្យាល័យ ដែលកំពុងសិក្សា និងត្រូវដាក់ពាក្យនៅតាមវិទ្យាល័យរបស់ខ្លួន យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងសិស្សានុសិស្សទាំងអស់ ជ្រាបចាព័ត៌មាន៕

សេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និង កីឡា

 

Loading...