នារីម្នាក់នេះកែសម្ផស្សឡើងសុះសាច់ គ្រប់គ្នាគិតថា កូនរបស់នាងនឹងកាត់ទៅរកមុខពីមុនរបស់នាង តែលទ្ធផលនឹកស្មានមិនដល់

0
3122
Loading...

ថៃ៖ បច្ចុប្បន្ននេះ បើយើងនិយាយពីការកែសម្ផស្ស វាសឹងតែជារឿងធម្មតាទៅហើយ ដើម្បីបានស្អាត មនុស្សមួយចំនួនត្រូវឆ្លងកាត់ការឈឺចាប់ជាមួយនឹងមុខកាំបិត ប៉ុន្តែនៅតែមានចំងល់មួយចំនួនទាក់ទងនឹងពេលដែលមានកូន តើកូនៗនឹងកាត់ទៅរកមុខមាត់ពីមុនកែសម្ផស្ស ឬក្រោយកែសម្ផស្ស។ តួយ៉ាងដូចនឹងនាង Duangjai Phichitamphon ដែលជាតារាសម្តែងស្រី និងជាម្ចាស់ជំនួញមួយរូប បានទៅកែសម្ផស្សឡើងសុះសាច់តាំងពីក្បាល ដល់ចុងជើង។

ប៉ុន្តែ លទ្ធផលនៃការកែមុខមាត់របស់នាង ក៏ទទួលបានភាពស្រស់ស្អាតខ្លាំង គួរជាទីពេញចិត្ត តាមក្តីប្រាថ្នារបស់នាងផងដែរ ដែលធ្វើឲ្យការងារសិល្បៈ និងរបររកស៊ីរបស់នាង ក៏កាន់តែរីកចម្រើន។ក្នុងនោះ​ ក៏មានមនុស្សមួយចំនួន ក៏ដូចជាអ្នកគាំទ្របានគិតថា បើនាងកែសម្រស់ដូចជាមនុស្ស២ផ្សេងគ្នាបែបនេះ ប្រសិនបើនាងមានកូន តើកូនរបស់នាងនឹងមានមុខមាត់បែបណាទៅ នឹងដូចមុខនាងកាលពីមុនដែរឬទេ?

អ្វីដែលបណ្ដាលអ្នកគាំទ្រ ក៏ដូចជាមហាជន ដែលចង់ដឹងផង និងបារម្ភជំនួសនាងផងនោះ ពេលនេះបានដឹងការពិតហើយ ក្រោយពីឱ្យកំណើតកូនដំបូងរបស់នាង ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកូនប្រុសរបស់ Duangjai Phichitamphon ពិតជាគួរឲ្យក្នាញ់ និងខុសពីការគិតពីសំណាក់មនុស្សចំនួន ទាំងស្រុងតែម្តង គឺមុខកាត់ទៅរកនាងក្រោយពេលសម្ផស្សទៅវិញ ដែលមើលទៅគួរឱ្យស្រលាញ់ និងគួរឲ្យខ្នាញ់ទៀតផង៕

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖