ជប៉ុនទៀតហើយ! ទូតជប៉ុនប្រាប់ពីវិធីសាស្ត្រកាត់បន្ថយការឡើងកំដៅនៅកម្ពុជា ដោយវាំងននបៃតង (មានវីដេអូ)

0
2132
Loading...

បច្ចុប្បន្ននេះ​កម្ពុជាកំពុងតែ​មានការកើនឡើង​កំដៅ​ខ្លាំង ដែលបានបង្កជា​ផលលំបាក​ក្នុងជីវភាព​រស់​នៅ​ ។ ដើម្បីកាត់បន្ថយកំដៅ ឯក​អគ្គរាជ​ទូត​ជប៉ុន​ ប្រចាំកម្ពុជាឯកឧត្ដម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានបញ្ចេញវីដេអូឃ្លីប ៦០វិនាទី ប្រាប់ពីវិធី​សាស្ត្រ​នៅ​ក្នុងប្រទេសជប៉ុន ដែលប្រជាជននៅទីនោះតែងតែធ្វើវាំងននបៃតង នៅក្នុងសួនច្បារ ផ្ទះ ឬ អគារ។

វាំងននបៃតង គឺជាការដាំរុក្ខជាតិវល្វិ៍បៃតង ដូចជាត្រសក់ ម្រះ ត្រសក់ស្រូវ ឬ រក្ខជាតិផ្សេងទៀត នៅជាប់បង្អួច ជញ្ជាំងផ្ទះ មាត់ទ្វា ដើម្បីទប់ស្កាត់ពន្លឺព្រះអាទិត្យ កាត់បន្ថយកំដៅ ហើយមើលទៅត្រជាក់ភ្នែកទៀតផង។លោកឯកអគ្គរាជទូត បានមានប្រសាសន៍ថា តើនៅក្នុងប្រទេសកម្ពុជាមានរុក្ខជាតិបែបណាខ្លះ?

ជាពិសេសលោកបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ពិសារទឹកឱ្យបានច្រើន ដើម្បីសុខភាពល្អ ៕

សូមស្ដាប់ប្រសាសន៍របស់ឯកអគ្គរាជទូតជប៉ុនខាងក្រោមនេះ៖