អីយ៉ា! ក្រុមយុវជនសំរាម ល្បីដល់អ្នកកាសែតជប៉ុនមកសម្ភាសន៍ អំពីការផ្លាស់ប្តូរផ្នត់គំនិតប្រជាជនកម្ពុជា

0
1055
Loading...

បច្ចុប្បន្ននេះ ឱ្យតែលឺឈ្មោះយុវជនសម្រាម គឺសំដៅទៅលើ ក្រុមស្ម័គ្រចិត្តមួយក្រុមដែលបានលះបង់ទាំងកាយចិត្ត ពេលវេលា និងអ្វីៗគ្រប់យ៉ាងដើម្បីខិតខំធ្វើការសំអាតសំរាមនៅម្តុំប្រឡាយទឹកបឹងត្របែក ក្នុងគោលបំណង ចង់ឲ្យប្រទេសកម្ពុជារបស់យើងមានបរិស្ថានស្អាត។

កាលពីម្សិលមិញថ្ងៃទី ៧ ខែឧសភា មានរឿងរំភើបចិត្តមួយដែលលោក សាន ដារ៉ាវីត ជាប្រធានក្រុមយុវជនសំរាម បានឲ្យដឹងថាតាមរយៈហ្វេសប៊ុកថា ‹‹ថ្ងៃនេះខាងកាសែតជប៉ុនមកសំភាសន៍ដល់កន្លែង អំពីការផ្លាស់ប្តូរផ្នត់គំនិតប្រជាជនកម្ពុជា និង ការផ្លាស់ប្តូរមុខមាត់ថ្មីនៃទីក្រុងភ្នំពេញ!!សង្ឃឹមថា ឆ្នាំ២០២០ ក្រុមយុវជនសំរាមនឹងបានទៅ ទស្សនកិច្ចនៅប្រទេសជប៉ុន››។

នេះពិតជារឿងដ៏គួរឱ្យត្រេកអរ និងស្ងើចសរសើរផងដែរ ចំពោះក្រុមយុវជនសំរាម ដែលបានខិតខំសំរាមលូទឺកស្អុយ រហូតល្បីសុះសាយទៅដល់ខាងកាសែតប្រទេសជប៉ុន តែអ្វីដែលលោកប្រាថ្នាចង់បាននោះគឺសង្ឃឹមថាបងប្អូនរាល់គ្នា និងកែប្រែទម្លាប់រស់នៅប្រចាំថ្ងៃ ដោយទុកសំរាមឲ្យបានត្រឹមត្រូវ និងចូលរួមថែរក្សា និងសម្អាតបរិស្ថានទាំងអស់គ្នា ដើម្បីខ្លួនឯង និងអ្នកនៅជុំវិញ ព្រមទាំងប្រទេសជាតិផងដែរ៕ ប្រភព៖ ហ្វេសប៊ុក

វីដេអូ៖