ពិតជារំភើបចិត្តជំនួស! សម្តេចតេជោហ៊ុន​ សែន​ និង​ សម្តេច​កតិ្តព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកា ជូនដល់វីរបុរស ដែលជួយក្មេងស្រីពីការផ្ទុះរថយន្ត

0
2380
Loading...

ក្រោយមានករណីបុរសម្នាក់ត្រូវភ្លើងឆេះខ្លោចប្រាណស្ទើបាត់បងជីវិត ព្រោះតែជួយក្មេងស្រីអាយុ៨ឆ្នាំមួយរូប ឱ្យគេចចេញពីការផ្ទុះហ្គាសឆេះឡាន នៅ​ក្រុង​តាខ្មៅ ខេត្ត​កាលពី​ថ្ងៃទី​១២ ខែមេសា កន្លងមក។ នេះជារឿងមួយដ៏អស្ចារ្យ ដែលវីរៈបុរសក្នុងជីវិតពិត ហ៊ានពលីខ្លួនឯង បានទទួលការកោតសរសើរ និងក្តីអាណិតជាខ្លាំង

បន្ទាប់ពីឃើញនូវរូបភាពរបស់លោកត្រូវឆេះរលាកតាំងពីក្បាលរហូតដល់ចុងជើងបែបនេះ ដែលពេលនេះលោកកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យនៅខេត្តបាត់ដំបង។ ពេលនេះ ដោយក្តីអាណិតអាសូរ សម្តេចតេជោហ៊ុន​ សែន​ និង​ សម្តេច​កតិ្តព្រឹទ្ធបណ្ឌិត បានជួយឧបត្ថម្ភថវិកាដល់លោកពូ ឃុត សំណាង ចំនួន១ម៉ឺនដុល្លារ។

ជាក់ស្តែងយោងតាមគណនីហ្វេសប៊ុកឈ្មោះ Chakra Kong បានបង្ហោះទាំងស្រុងថា៖ «ដោយក្តីអាណិតអាសូរដល់ លោកពូ ឃុត​ សំណាង​ ដែល​ជាវីរបុរស​ជួយសង្គ្រោះក្មេងស្រីម្នាក់ចេញពីការផ្ទុះហ្គាសរថយន្តនៅក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល ​បណ្តាល​ឲ្យ​គាត់​ត្រូវ​ភ្លើង​ឆេះ​ពេញខ្លួនស្ទើរ​បាត់​បង់ជីវិត​។ បងស្រី ពេជ​ ចន្ទមុន្នី​ បាននាំយកថវិការបស់សម្តេចតេជោហ៊ុន​ សែន​ និង​ សម្តេច​កតិ្តព្រឹទ្ធបណ្ឌិត ចំនួន១ម៉ឺនដុល្លារ ជូនដល់គាត់ផ្ទាល់ដៃ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យពពីរ​ យោធភូមិភាគ​ទី៥​ ខេត្ត​បាត់ដំបង»​៕ ប្រភព៖ ហ្វេសប៊ុក