ចង្រៃយ៉ាងនឹង! សាលាបឋមសិក្សាប៉ាក់ខ្លង ត្រូវពួកខិលខូចវាយបំផ្លាញរបស់របរ ខ្ទេចខ្ទី

0
1234
Loading...

ខេត្តកោះកុង៖ មានការភ្ញាក់ផ្អើលមួយនៅលើបណ្ដាញសង្គម ដោយកាលពីម្សិលមិញថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ សាលាបឋមសិក្សាប៉ាក់ខ្លង ត្រូវពួកខិលខូចវាយបំផ្លាញរបស់របរគ្មានសល់ ទាំងក្ដារខៀន ទាំងតុ កៅអី ព្រមទាំងរបស់របរផ្សេងៗទៀត។ លោកគ្រូអ្នកគ្រូសំណូមពរអោយសមត្ថកិច្ចជួយស្វែងរកចាប់ខ្លួនជនដៃដល់ផង ព្រោះនេះមិនមែនជាលើកទីមួយទេ។ មើលហើយពិតជាអាណិតប្អូនៗ ក្មួយៗណាស់ ត្រូវខាតពេលវេលារៀនសូត្រ ដោយសារស្នាដៃជនខិលខូចអស់ទាំងនេះ។ សង្ឃឹមថា អាជ្ញាធរមូលដ្ឋាន ចាត់ការជនខិលខូចទាំងអស់បានឆាប់ៗ៕ ប្រភព៖ ហ្វេសប៊ុក