ជាធម្មតាការជួលផ្ទះឱ្យអ្នកដទៃវាជារឿងល្អមួយ ដែលអាចបង្កើនចំណូលបន្ថែមរៀងរាល់ខែ ប៉ុន្តែការជួលផ្ទះក៏មានហានិភ័យផងដែរ ប្រសិនបើជួលប៉ះចំម៉ូយដែលមិនថែទាំរបស់យើង ព្រោះថាផ្ទះទិញអស់រាប់ម៉ឺនដុល្លារ ជួលឱ្យអ្នកដទៃបានកម្រៃក៏មិនសូវច្រើនប៉ុន្មានទេ តែបើគេធ្វើឱ្យខូចខាតវិញ ដឹងតែឡុងចុងហើយ។ ជាក់ស្ដែងដូចរឿងរ៉ាវម្ចាស់ផ្ទះម្នាក់ បានចែករំលែកនូវបទពិសោធន៍នៃការជួលផ្ទះដ៏ជូរចត់ ដែលគាត់បានជួបដោយផ្ទាល់។
តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Som bat បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ ‹‹ផ្លាប់តែឮគេនិយាយឥឡូវប៉េះហើយ!!! ខ្ញុំចង់ share ដល់បងប្អូនដែលមានផ្ទះសំរាប់ជួល ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់កុំអោយដូចខ្ញុំ។ នេះជាមុខជនជាតិចិន ដែលបានជួលផ្ទះខ្ញុំ ដែលបានធ្វើកិច្ចសន្យារៈពេលមួយឆ្នាំ តែគេនៅបានប្រហែល៦ខែគេក៏លួចចេញដោយមិនបានផ្តល់តំណឹងដល់ម្ចាស់ផ្ទះជាមុនសោះ ហើយគេបានបំផ្លាញរបស់ទ្រព្យនឹងធ្វើឱ្យបាត់បង់របស់របរជាច្រើនមិនតែប៉ុណ្ណោះ គេថែមទាំងបើកទឹកបំផ្លាញឱ្យហៀរហូរខូចផ្ទះទៀត សូម្បីតែថ្លៃទឹកភ្លើង និងថ្លៃសេវ៉ាកម្មផ្សេងៗដែលគេបានប្រើក៏គេអត់បង់ដែរ ហើយបើក្រុមហ៊ុនអចលនទ្រព្យដែលនាំភ្ញៀវនេះមក និងធ្វើកិច្ចសន្យាដោយផ្ទាល់ដៃជាមួយភ្ញៀវហើយយកលុយ១ខែពីម្ចាស់ផ្ទះ ដល់ពេលមានរឿងចឹង គេគេចវេសដោះសារហើយមិនទទួលខុសត្រូវ សួរថានេះឬ ជាក្រុមហ៊ុនអចលនទ្រព្យដែលធ្វើអោយអតិថិជនជឿជាក់ ហើយត្រូវការអ្នកទៀត????? បើគ្មានការទទួលខុសត្រូវចឹងសួរថាម្ចាស់ផ្ទះគេត្រូវការអ្នកឯងអោយមកយកលុយចាយទទេៗចឹងទៀតអី??? គេដាក់លេខទូរសព្វ័ខ្លួនគេហើយគេរកអ្នកជួលខ្លួងឯងល្អជាង ហើយបើនៅតែធ្វើចឹង បិទក្រុមហ៊ុនទៅ…!››៕