ហ្វេសប៊ុក៖ កាលពីក្នុងកំឡុងខែមេសា ឆ្នាំ២០១៩ ស្ថានីយ៏ទូរទស្សន៏ដ៏ល្បីរបស់កូរ៉េ KBS World TV បានចាក់ផ្សាយនូវកម្មវិធីមួយឈ្មោះថា Battle Trip ដែលជាកម្មវិធីកំសាន្តសប្បាយៗ ក៏ដូចជាការជជែកគ្នាលេងនូវបទពិសោធន៏ជាច្រើន ទាក់ទងនឹងដំណើរកំសាន្តជុំវិញប្រទេសនានាទូទាំងពិភពលោក។អ្វីដែលធ្វើមហាជនភ្ញាក់ផ្អើលនោះគឺ
កម្មវិធីនេះបាននិយាយពាក់ព័ន្ធនឹងដំណើរកំសាន្តក្នុងប្រទេសកម្ពុជា ហើយក៏បាននិយាយចូលរឿងរូបិយប័ណ្ណ របស់ខ្មែរ។ ពួកគេបាននិយាយថា ក្នុងប្រទេសនីមួយៗមានរូបិយប័ណ្ណផ្ទាល់ខ្លួន ដូចជាប្រទេសថៃចាយលុយបាត ឯប្រទេសវៀតណាមគេប្រើប្រាស់លុយដុង ប៉ុន្តែប្រទេសកម្ពុជាវិញ បែរជាចាយលុយដុល្លារច្រើនជាងចាយលុយរៀលទៅវិញ ហើយក៏បានបញ្ចាក់ទៀតថាខណៈទិញទំនិញក្នុងផ្សារមួយចំនួន គេមិនទទួលលុយរៀលខ្មែរទៀត នេះដោយយោងតាមក្នុងកម្មវិធីមួយនេះ៕ ចង់ជា្របកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ដែលមានបកប្រែជាភាសា English ផងដែរ៖