ឃាត់ម៉ូតូជិះឡើងសួនច្បារជាច្រើនគ្រឿង អត់ផាកទេ តែរក្សាទុកនៅខណ្ឌ រយៈពេល ០១សប្តាហ៍ ជាការព្រមាន

0
870
Loading...

ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយកម្លាំងប្រជាការពារខណ្ឌដូនពេញ គ្រប់គោលដៅបន្តធ្វើការស្ទាក់ចាប់អ្នកជិះម៉ូតូដែលបានជិះឡើងលើសួនច្បារសាធារណៈ លើការ៉ូឡា និងតាមបណ្តោយផ្លូវថ្មើជើង ចាប់ពីមុខផ្សាររាត្រី រហូតដល់ កំពង់ចម្លងភ្នំពេញ-អរិយ៍ក្សត្រ ។

ជាលទ្ធផល រដ្ឋបាលខណ្ឌដូនពេញ បានធ្វេីការឃាត់ម៉ូតូដែលជិះឡើងលើសួនច្បារ សរុបចំនួន ០៨គ្រឿង យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យា និងរក្សាទុកនៅសាលាខណ្ឌ រយៈពេល ០១សប្តាហ៍ ទុកជាការព្រមាន តែមិនផាកពិន័យជាប្រាក់នោះឡើយ៕

ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ