ចិន៖ បើយោងតាមប្រភពសារព័ត៌មានចិនមួយបានឱ្យដឹងថា មានបុរសសាច់ដុំធំម្នាក់ ត្រូវបានបុរសមាឌតូចវាយមួយដៃដួលស្តូក ព្រោះតែបុរសមាឌធំនេះ មើលងាយគាត់ខ្លាំងពេក ដែលហេតុការណ៍នេះ បានកើតឡើងកាលពីខែមេសាកន្លងទៅនេះ នៅក្នុងក្លឹបលើកសាច់ដុំមួយកន្លែង ក្នុងប្រទេសចិន។
បុរសមាឌធំម្នាក់នេះ ត្រូវបានស្គាល់ថាជាគ្រូបង្វឹកសាច់ដុំក្នុងក្លឹបហាត់ប្រាណនេះ ប៉ុន្តែគេមិនបានដឹងពីមូលហេតុអ្វី បានជាគ្រូបង្វឹកមាឌធំរូបនេះ ស្រាប់តែទៅរករឿង បុរសមាឌតូចនេះឡើយ។ ក្នុងវីដេអូនេះ ឃើញគ្រូបង្វឹករូបនេះ វាយបុរសមាឌតូចតែគេមិនតបត ហើយព្យាយាមគេចចេញពីបញ្ហា តែខាងគ្រូបង្វឹកនៅតែរករឿងមិនព្រមឱ្យចេញ មានអីចុងក្រោយទាល់តែស៊ីមួយដៃដេកស្តូក ទើបឈប់ក្អេងក្អាង។
ក្រោយមក វីដេអូរបស់ពួកគេចែកចាយពេញបណ្តាញសង្គមចិន។ មនុស្សម្នាជាច្រើន បានគាំទ្រទង្វើរបស់បុរសមាឌតូចនេះ ហើយអ្នកខ្លះបាននិយាយថា ឃើញអ្នកសាច់ដុំធំអី បានតែសម្រកក្រៅនោះទេ ដល់វាយមែនទែន មានអីដេកស្តូក ចាញ់អ្នកមាឌតូចផង៕ ប្រភព៖ worldofbuzz
ចង់ជ្រាបច្បាស់ទស្សនារូបភាពនិងវីដេអូខាងក្រោម៖