មើលទៅដូចជាសប្បាយចិត្តឥតឧបមា​! អ្នកទោស​ម្នាក់​លើកជើង​ធាក់ និងបាយៗ អ្នកកាសែត ហាក់សប្បាយចិត្តនឹងអ្វីដែលតុលាការសម្រេច (​វីដេអូ​)

0
2155
Loading...

​ភ្នំពេញ៖ ជនជាប់ចោទ​ម្នាក់​មាន​ឈ្មោះ បូ វីរៈ ភេទ​ប្រុស អាយុ១៩ឆ្នាំ ​ជនជាតិខ្មែរ ជាសិស្ស​វិទ្យាល័យ​បាក់​ទូក ស្នាក់​នៅផ្ទះ​លេខ​២០E០ ផ្លូវ​លេខ ១៣៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា មើលទៅ​ហាក់​មាន​ភាព​ត្រេកអរ​ឥតឧបមា​បន្ទាប់ពី​រូបគេ​ត្រូវ​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហន សុ​ខេមរិន ប្រកាស​សាលក្រម​សម្រេច​ដាក់ពន្ធនាគារ​កំណត់រ​យៈ​ពេល​២​ឆ្នាំ ប៉ុន្តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ត្រឹមតែ​១​ឆ្នាំ ពីបទ​បទចោទប្រកាន់ «​ទទួលផល​ចោរកម្ម និង​ប្រើប្រាស់​គ្រឿងញៀន​» ។

ដោយឡែក ចំពោះជនជាប់ចោទ​ម្នាក់ទៀត​ឈ្មោះ លី អ៊ី​ឆែ ហៅ​ឆែ ភេទ​ប្រុស អាយុ២៨​ឆ្នាំ ជនជាតិខ្មែរ ជាអ្នកមុខរបរ រត់​កង់​បី PassApp ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល ១៨ ខែ ពីបទ​លួច និង​ប្រើ​ថ្នាំំ។​

តែអ្វីដែលហួសចិត្តនោះ គឺ​គ្រា​ដែល​គេ​ឃើញ​អ្នកទោស​វ័យក្មេង​ម្នាក់ បានបង្ហាញ​កាយវិការ ដោយ​លើកជើង​ធាក់​និងលើកដៃបាយបាយ អ្នកកាសែត ខណៈ​ដៃ​ជាប់​ខ្នោះ​ដើរ​សំដៅ​រថយន្ត​ឆ្ពោះទៅកាន់​ពន្ធនាគារ​ព្រៃ​ស​វិញ៕​ ប្រភព៖ ហ្វេសប៊ុក

វីដេអូ៖