ប្រសិននិយាយពីបទចម្រៀងមានចំណងជើងថា Shape Of You ប្រិយមិត្តច្បាស់ជាស្គាល់ហើយ ដែលច្រៀងដោយកំពូលតារាចម្រៀងលំដាប់ពិភពលោក សញ្ជាតិអង់គ្លេស លោក Ed Sheeran ។ កាលពីពេលថ្មីៗនេះ តារាចម្រៀង Ed Sheeran បានធ្វើដំណើរមកកម្សាន្តនៅក្នុងទឹកដីអង្គរនៃខេត្តសៀមរាប របស់ប្រទេសកម្ពុជាយើង ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តាមរយៈគណនី Instagram របស់លោកបានបង្ហោះរូបភាពជាមួយសារកាលពីម្សិលមិញនេះ ដោយសរសេរថា៖ Hope everyone enjoys the music coming out tomorrow. I’m super happy and proud of it. I’m currently in Cambodia in the jungle, but I’ve got a few bottles of beer for me and Cherry (and @securitykev) to celebrate the release tomorrow. Please play the song loud, dance, sing, smile to it. And tell your mum. Love you all (សង្ឃឹមថា អ្នកទាំងអស់គ្នានឹងចូលចិត្តបទចម្រៀងថ្មី ដែលនឹងចេញនៅថ្ងៃស្អែកនេះ។ ខ្ញុំពិតជាសប្បាយរីករាយ និងមោទកភាពចំពោះវាណាស់។ ឥលូវនេះខ្ញុំកំពុងនៅក្នុងព្រៃនៃប្រទេសកម្ពុជា ប៉ុន្តែខ្ញុំមានស្រាបៀរខ្លះសម្រាប់ខ្ញុំ និង Cheery ទុកអបអរសាទរបទចម្រៀងថ្មី ដែលចេញនៅថ្ងៃស្អែកនេះ។ សូមចាក់បទថ្មីនោះឲ្យលឺៗ រាំផង ច្រៀងផង ញញឹមផង និងប្រាប់អ្នកម្តាយអ្នកទាំងអស់គ្នា។ ស្រលាញ់អ្នកទាំងអស់គ្នា)។
គ្រាន់តែរយៈពេលជិត២៤ម៉ោងសោះ ចំនួនអ្នកចុចចូលចិត្តរហូតដល់ទៅ ២លានជាងឯណោះ ៕ ប្រភព៖ Instagram