ឯកឧត្តម ហ៊ុន ជា ប្រតិកម្មនឹងគោលការណ៍ ‹‹យុទ្ធសាស្ត្រទន្លេចិញ្ចឹមទន្លេ››ថា៖ កុំព្រោះតែផលប្រយោជន៍របស់មនុស្ស១ក្រុម ធ្វើឱ្យបាត់បង់ធនធានធម្មជាតិ និងធ្វើឱ្យប្រជាជនក្រីក្រដែលរស់នៅអាស្រ័យផលនឹងទន្លេរងទុក្ខ

0
2153
Loading...

ហ្វេសប៊ុក៖ នៅលើបណ្ដាញសង្គមប៉ុន្មានថ្ងៃនេះ មហាជនជាច្រើនកំពុងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីបានឃើញលិខិតមួយច្បាប់បានចុះនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ពាក់ព័ន្ធនឹងករណីក្រុមហ៊ុន ទ្រី ភាព អេនជីនារីង និងខនស្រ្តាក់សិន ស្នើសុំគោលការណ៍អនុញ្ញាតចុះសិក្សា បូមស្តារ និងធ្វើច្រាំងទន្លេមេគង្គ ចាប់ពីចំណុចមាត់ច្រកព្រំដែនកម្ពុជា វៀតណាម (ក្អមសំណ) រហូតដល់ចំណុចភូមិសាស្រ្តព្រំប្រទល់ខេត្តកំពង់ចាម ក្រចេះ និងតាមដងទន្លេបាសាក់ តាមគោលការណ៍ “យុទ្ធសាស្ត្រទន្លេចិញ្ចឹមទន្លេ”។ រាជរដ្ឋាភិបាល សម្រេចជូន ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងផ្ដល់មតិ។

ជាក់ស្ដែងមុននេះបន្តិច ឯកឧត្តម ហ៊ុន ជាបានបង្ហោះបញ្ចេញប្រតិកម្មតាមគណនីផ្ទាល់ខ្លួនថា៖

“ធានារ៉ាប់រងទន្លេ ”

អាចនិយាយថាវាជាប្រវត្តិសាស្ដ ហើយដែលជនជាតិខ្មែរពឹងពាក់ទៅនឹងទន្លេ ព្រោះប្រទេសកម្ពុជាជាប្រទេសកសិកម្ម ដែលមានប្រព័ន្ធធារាសាស្រ្ដធម្មជាតិ និង ប្រព័ន្ធផ្លូវទឹកជាច្រើន ដូចជា

  • ទន្លេសាប
  • ទន្លេមេគង្គ
  • ទន្លេមេគង្គលើ
  • ទន្លេមេគង្គក្រោម
  • ទន្លេបាសាក់

ហើយទន្លេទាំងនោះ រស់នៅបែបធម្មជាតិ និងបានផ្ដល់ផលជាច្រើនសំរាប់បងប្អូនខ្មែរ។ ហើយឥលូវ គេប្រុងបង្កើតទន្លេ អោយចិញ្ចឹមទន្លេ វិញ!!!!!…… បើទន្លេចេះចិញ្ចឹមទន្លេមែន អោយខ្ញុំសុំលេខទាក់ទង បងទន្លេមួយផង ព្រោះពេលមានបញ្ហា ” បាក់ច្រាំងទន្លេ ” ស្រួលខលហៅមកនិយាយគ្នា បើមិនចឹងទេ ដឹងតែបកស្រាយថាការបាក់ច្រាំងអីនឹង មកពីធម្មជាតិ អ្នកធ្វើទៀតហើយ។ យុទ្ធសាស្រ្ដ ” កន្ទេលធំ បន្លំដេក ” ពេញនិយមណាស់…… កុំព្រោះតែផលប្រយោជន៍របស់មនុស្សមួយក្រុម ធ្វើអោយបាត់បង់ធនធានធម្មជាតិ និងធ្វើអោយប្រជាជនក្រីក្រដែលរស់នៅអាស្រ័យផល និងទន្លេរងទុក្ខ លោកព្រះ ចេះរកនឹកឃើញអាហូតម៉ងយាយទៅ!!!!!! ការព្រួយបារម្ភពីខ្ញុំ, ហ៊ុន ជា