សូមប្រុងប្រយ័ត្នចំពោះដើមប្រម៉ាត់ខ្លាឃ្មុំ! សូមជួយចែកចាយបន្តដើម្បីសេចក្តីល្អ សូមពិសារឱ្យបានត្រឹមត្រូវ

0
5788
Loading...

សូមប្រុងប្រយ័ត្នចំពោះដើមប្រម៉ាត់ខ្លាឃ្មុំ ព្រោះអាចមានបញ្ហាធ្ងន់ធ្ងរប្រសិនបើប្រើមិនមានក្បួនខ្នាតត្រឹមត្រូវ។

ជួយចែកចាយបន្តដើម្បីសេចក្តីល្អ! សូមពិសារដោយការប្រុងប្រយ័ត្ន ការពិសារស្លឹកប្រម៉ាត់ខ្លាឃ្មុំដោយមិនមានការយល់ដឹងត្រឹមត្រូវនឹងនាំអោយគ្រោះថ្នាក់ដល់សុខភាព ព្រោះនៅប្រទេសថៃ មានអ្នកជំងឺមួយចំនួនបានគ្រោះថ្នាក់ដល់អាយុជីវិតរួចមកហើយ។

វិធីប្រើដែលត្រឹមត្រូវ គឺអាចហូបស្រស់ៗបានច្រើនបំផុត២សន្លឹកក្នុងមួយថ្ងៃ និងហាមហូបជាប់ៗគ្នាលើសពី៣ថ្ងៃ ត្រូវផ្អាកហូបប្រមាណ៧ថ្ងៃ រួចសឹមត្រលប់មកហូបវិញ៣ថ្ងៃបន្ត។ ត្រូវហូបឆ្លាស់តាមលំអាននេះ!

សូមចងចាំថា ហាមប្រើដាច់ខាតចំពោះលក្ខខណ្ឌខាងក្រោមនេះ៖

  1. អ្នកកំពុងប្រើថ្នាំ វ៉ាហ្វាលីន ថ្នាំរំលាយឈាមកក
  2. ស្រ្តីបំរុងមានផ្ទៃពោះ រឺកំពុងមានផ្ទៃពោះ
  3. អ្នកដែលទើបនឹងជាពីជំងឺថ្មីៗ

ដកស្រង់ព័ត៌មានពីមន្ទីរពេទ្យ “អផៃភូបេត”​ ៕

ប្រភព៖ Sam Bodia