ភ្នំពេញ៖ កាលពីម្សិលមិញនេះ ក្នុងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ នេះ មានការណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅមុខស្ថានទូតរបស់ប្រទេសចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលជនជាតិចិនទាំង២៦នាក់ កំពុងស្វែងអន្តគមន៍ពីប៉ូលីស និងទូត ក្រោយចាញ់បោកមេខ្យល់នាំមករកការងារធ្វើក្នុងស្រុកខ្មែ។
បើយោងតាមសម្ដីជនជាតិចិនទាំងនោះបានឲ្យដឹងថា ពួកគេមករកការងារនៅក្រុងព្រះសីហនុតាមមេខ្យល់ ស្រាប់តែមកដល់កម្ពុជាបែរជាគ្មានការងារធ្វើ បែរជាទុកពួកគេចោល ហើយពួកគេគ្មានលុយទិញបាយហូបនោះទេពេលនេះ។ក្រោយមកទើបពួកគេសម្រេចចិត្តមកជួបមន្ត្រីស្ថានទូតចិន ស្វែងរកការអន្តរាគមន៍តែម្ដងទៅ។
ពេលនេះស្ថានទូតចិនកំពុងជួយរកដំណោះស្រាយនឹងសួរតាមដំណើររឿង យ៉ាងណាមិនទាន់មានដំណោះស្រាយអ្វីនៅឡើយទេ បានត្រឹមតែទិញបាយឱ្យហូបជាបណ្ដោះអាសន្នសិន និងប្រាប់ឱ្យពួកគេវិលត្រលប់ទៅក្រុងព្រះសីហនុវិញ ទើបស្វែងរកដំណោះស្រាយក្រោយ៕