Loading...
បងប្អូនជាច្រើនច្បាស់ជាឈ្មោះស្រីអូន ដែលតែងតែចូលរួមក្នុងការងារមនុស្សធម៌ក្នុងសង្គម ដែលទទួលបានការកោតសរសើរជាខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម។ កាលពីម្សិលមិញថ្ងៃទី ២១ ខែឧសភា នេះ ស្រីអូន បានបង្ហោះសារនៅលើបណ្ដាញសង្គមប្រកាសស្វែងរកក្រុមគ្រួសារក្មេងម្នាក់ដែលមានជំងឺចម្លែក ដើម្បីជួយឧបត្ថម្ភ ដោយនាងបានសរសេររៀបរាប់ថា៖ ‹‹តេីខ្ញុំជួយគាត់យ៉ាងមិចទៅ? អាណិតណាស់កូនអេីយ មុខគួរអោយស្រលាញ់ណាស់ កម្មអីទៅកូន? សូមជួយស៊ែរផង ខ្ញុំចង់ជួយគាត់ក្រែងសំរាលការលំបាកបានខ្លះ ខ្ញុំក៏ចង់ដឹងថាកូនកេីតជំងឺអី?? សង្ឃឹមថាបានដំណឹងឆាប់ៗ››។
បើតាមអ្នកខមិនម្នាក់ ដែលបានអះអាងថាកូនគាត់ធ្លាប់កើតជំងឺនេះដែរ បានប្រាប់ថា ‹‹តាមខ្ញុំដឹងគេហៅថាជំងឺ មូស្យុង ព្រោះកូនខ្ញុំក៍មានដែរ ដំបូងវាចេញតូចហើយរីកធំរហូតរាលដាលពេញនិង មានតែ ពេទ្យ គន្ធបុប្ផាទេព្យាបាលជា››៕
