ហ្វេសប៊ុក៖ ខណៈមានលំហូរជនជាតិចិនមកក្នុងប្រទេសកម្ពុជា ទាំងអ្នកវិនិយោគ ទាំងអ្នកទេសចរ និងកម្មករជនជាតិចិន នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យសេដ្ឋកិច្ចមានការរីកលូតលាស់យ៉ាងលឿន។ ប៉ុន្តែក្នុងនោះ ជនជាតិមួយចំនួនតូច ដែលបង្កបញ្ហានៅក្នុងប្រទេសកម្ពុជាផងដែរ មិនថាផ្នែកសន្តិសុខ ឬការរស់នៅ។ ប្រជានកម្ពុជាមួយផ្នែក ក៏អាចរកកំរៃបន្ថែមពីការលក់អាហារ និងការជួលផ្ទះឱ្យពួកគេផងដែរ តែអ្នកខ្លះក៏បង្កបញ្ហា។
យ៉ាងណាមិញ យោងតាមរយៈគណនី ហ្វេសប៊ុក Penh Neeyum បានលើកឡើងថាយ៉ាងខ្លីនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា ‹‹អ្នកដែលមានផ្ទះជួលអោយចិនមើលអោយហើយទៅ›› អមជាមួយនឹងរូបភាពជាច្រើន ដែលមើលហើយ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមពិតជាហួសចិត្តខ្លាំង ដែកក្នុងនោះតាមរូបភាព ពិបាកភ្នែកមែនទែន សុទ្ធតែសំរាមជាច្រើន និងមានភាពរញ៉េរញៃណាស់ ហាក់ដូចជាផ្ទះគេបោះបង់ចោល។ តែយ៉ាងមិនមែនជនជាតិចិនទាំងអស់សុទ្ធតែអាក្រក់នោះតែ មានតែមួយក្ដាប់តូចប៉ុណ្ណោះ ដូចនៅខមិន មានបងប្អូនខ្លះបាននិយាយថា ‹‹ខ្ញុំធ្លាប់ជួបហើយលើសនឹងទៀតជាពិសេសបន្ទប់ទឹក›› ម្នាក់ទៀតក៏និយាយថា ‹‹មិនសុទ្ធតែចិនអាក្រក់ទាំងអស់ទេបង ថៅកែខ្ញុំចិនដែរ តែពេលគាត់ជួលផ្ទះគេនៅ គាត់ថែទាំខ្លាំងណាស់ បាញ់ទាំងថ្នាំកាពារកណ្តុរ កន្លាត នឹង កណ្តៀរទៀតផង››។
មានអ្នកខមិនម្នាក់ទៀត គាត់បានបង្ហាញពីបទពិសោធន៍ដ៏ល្អ ដែលជាដំណោះស្រាយក្នុងការជួលផ្ទះឱ្យជនជាតិចិន ដោយគាត់ខមិនថា ‹‹ផ្ទះខ្ញុំនៅបាវិតក៏ជូលអោយចិនដែរប៉ន្តែផ្ទះខ្ញុំមានលក្ខខណ្ឌជាមួយចិនបេីអ្នកឯងជូលផ្ទះខ្ញុំអ្នកត្រូវរកអ្នកសំអាតម្នាក់ដេីម្បីសំអាតផ្ទះ ហេីយឥឡូវផ្ទះខ្ញុំជូលអោយចិនហេីយមានអ្នកសំអាតទៀតផង››៕ សូមទស្សនារូបភាពខាងក្រោម៖