ថៃគ្រោងនាំយក ច្បាប់ចរាចរណ៍ដ៏តឹងរឹងរបស់ជប៉ុន មកអនុវត្តក្នុងប្រទេស

0
1375
Loading...

ថៃ៖ បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន kapook របស់ថៃ បានឱ្យដឹងថា ថៃនឹងចាប់ផ្ដើមអនុវត្តច្បាប់ចរាចរណ៍យ៉ាងតឹងរឹងមួយ ដែលច្បាប់ចរាចរណ៍ថ្មីនេះគឺយកគំរូតាមច្បាប់របស់ប្រទេសជប៉ុន។ ពេលនេះរដ្ឋាភិបាលថៃបានធ្វើការជាមួយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុនរួចរាល់ ហើយច្បាប់ចរាចរណ៍ដ៏តឹងរឹងថ្មីនេះនឹងត្រូវបានអនុវត្តក្នុងពេលដ៏ឆាប់ខាងមុខនេះ។

ប្រព័ន្ធច្បាប់ថ្មីនេះគឺជាប្រព័ន្ធកាត់ពិន្ទុនៃសុពលភាពប័ណ្ណបើកបររបស់អ្នក ដែលបានប្រព្រឹត្តិបទល្មើសចរាចរណ៍។ ក្នុងករណី ម្ចាស់យានយន្តប្រព្រឹត្តខុសរហូតដល់កាត់ពិន្ទុលើសពី៦ពិន្ទុក្នុងអំឡុងពេល៣ឆ្នាំ សមត្ថកិច្ចនឹងធ្វើការព្យួរប័ណ្ណបើកបរផ្អាកមិនឲ្យប្រើប្រាស់រយៈពេល ១៨០ថ្ងៃ។

បើសិនជាអ្នកបានប្រព្រឹត្តិបទល្មើសម្តងត្រូវកាត់ពិន្ទុម្តង តែកាត់តាមទំហំនៃបទល្មើសជាក់ស្តែង។ បើមិនគោរពភ្លើងស្តុប នឹងកាត់អស់២ពិន្ទុ ហើយពិន័យជាប្រាក់ចន្លោះពី ១៨០០បាត ទៅ ៣២០០បាត (ប្រហែល ៦០ ទៅ ១១០ដុល្លារ) ហើយបើមិនឈប់ ឬបន្ថយល្បឿនឲ្យអ្នកថ្មើរជើងឆ្លងកាត់នៅគំរូអ្នកថ្មើរជើង នឹងពិន័យជាប្រាក់ដល់ ៤,០០០បាត (ប្រហែល ១៣៥ដុល្លារ)។ បើបើកបរក្នុងស្ថានភាពស្រវឹងវិញ គឺត្រូវកាត់ពិន្ទុម្តង៣៥ពិន្ទុ ហើយអាចជាប់គុករហូតដល់៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៣០ម៉ឺនបាត (ប្រហែល ១ម៉ឺនដុល្លារ) ព្រមទាំងព្យួរប័ណ្ណបើកបររហូតដល់៥ឆ្នាំ៕ ប្រភព៖ kapook