ការញ៉ាំកាហ្វេ អាចចាត់ថាជារឿងសំខាន់សម្រាប់មនុស្សជាច្រើន ជាពិសេសនាពេលព្រឹក នៅពេលដែលអ្នកមានអារម្មណ៍ថាអ្នកមិនទាន់ស្វាងពីងងុកដេក ហើយត្រូវការជាតិកាហ្វេអ៊ីន។ ទោះជាយ៉ាងណា នេះត្រូវបានគេនិយាយថាយកល្អបំផុតកុំញ៉ាំកាហ្វច្រើនពេក ដែលអាចមិនល្អសម្រាប់សុខភាពនោះទេ។
ជាក់ស្ដែង ស្ត្រីម្នាក់អាយុ ៣០ឆ្នាំ ឈ្មោះ Han Xiao មកពី Wuhan ជាបុគ្គលិកនៅក្នុងការិយាល័យមួយ ត្រូវបានរកឃើញថា បានទទួលរងផលវិបាក ខណៈពេលដែលនាងបានឆ្លងជំងឺគ្រុនផ្តាសាយ និងក្អកធ្ងន់ធ្ងរអស់រយៈពេលជាងកន្លះខែមក។ Han Xiao គឺជាអ្នកញៀនកាហ្វេ ហើយរឿងដំបូងដែលនាងនឹងធ្វើនៅពេលដែលនាងមកដល់ការិយាល័យគឺ ឆុងកាហ្វេមួយពែង។ នាងផឹកច្រើនជាង ១០ពែងជារៀងរាល់ថ្ងៃ ជាពិសេសនៅក្នុងការិយាល័យ ហើយចូលចិត្តកាហ្វេខ្មៅណាស់។
ថ្ងៃមួយនាងបានក្អកខ្លាំងៗគួរឱ្យភ័យខ្លាច ដែលមានរយៈពេលច្រើនជាង ១០នាទី នៅពេលនោះនាងចាប់ផ្តើមញ័រញាក់ខ្លួន។ បន្ទាប់មកទៀត នាងចាប់ផ្ដើមមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងនៅក្នុងទ្រូង ប៉ុន្តែនាងមិនបានគិតអ្វីទាំងអស់ ហើយនាងព្យាយាមគេង តែនៅតែមិនបាត់នោះទេ។
នៅព្រឹកបន្ទាប់នាង Han Xiao បានទៅមន្ទីរពេទ្យពិនិត្យ ហើយគ្រូពេទ្យបានថតកាំរស្មីអេច ដើម្បីរកមូលហេតុនៃការឈឺចាប់។ គ្រូពេទ្យរូបនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង គាត់បានរកឃើញឆ្អឹងជំនី ទី៣ ទី៤ និងទី៥ របស់នាងបានបាក់បែកដោយសារតែក្អកខ្លាំងពេក ដូច្នេះគាត់បានព្យាបាលនាងតាមនោះទៅ។
ដើម្បីរកមូលហេតុនៃការបាក់ឆ្អឹងនេះ គាត់បានសំរេចចិត្តសួរនាងនូវសំណួរមួយចំនួន ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំង ដោយរកឃើញថា Han Xiao ផឹកកាហ្វេខ្មៅដូចជាមនុស្សមួយចំនួនផឹកទឹកអីចឹងដែរ។ តាមការពិតនាងមានទម្លាប់នេះអស់រយៈពេលជាង ៧ឆ្នាំមកហើយ ហើយវាមិនមានអ្វីប្លែកសម្រាប់សុខភាពរបស់នាងទេ។ វេជ្ជបណ្ឌិតបានធ្វើតេស្តដង់ស៊ីតេឆ្អឹងមួយចំនួននៅលើខ្លួនរបស់នាង Han Xiao ដែលបានបង្ហាញថាឆ្អឹងរបស់នាងស្រដៀងទៅនឹងមនុស្សដែលមានអាយុ ៦០ឆ្នាំដែរ ហើយនាងកំពុងតែវិវឌ្ឍន៌ទៅរកជំងឺពុកឆ្អឹងហើយពេលនេះ៕ ប្រភព៖ wordofbuzz