ហួសនឹងថ្លែង! សុទ្ធតែជាមន្ត្រី មួយជាប៉ូលីស មួយអាងខ្លួនជាទាហាន ជេរគ្នាផ្អើលគេផ្អើលឯង អត់ចេះនិយាយស្រួល (មានវីដេអូ)

0
1467
Loading...

ភ្នំពេញ៖ នៅមុខខ្លោងទ្វារវត្ដទឹកថ្លា កាលពីព្រឹកមិញនេះ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១០ និង ៤០នាទី មានរឿងហេតុការណ៏មួយបានកើតឡើង បង្កជាជម្លោះពាក្យសំដីរវាងប៉ូលីសចរាចរណ៍ និង បុរសម្នាក់ជាអ្នកធ្វើដំណើរ អះអាងថាខ្លួនជាទាហាន ពាក់ព័ន្ធនឹងចរាចរណ៍ ធ្វើឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋដែលរស់ទីនោះ។ បើតាម ហ្វេសប៊ុកមួយដែលមានឈ្មោះ Lux S Pheng បានបង្ហោះវីដេអូមួយ និងរូបភាព អមជាមួយនឹងខ្លឺមសារដោយសរសេរថា៖ ‹‹#អសីលធ៌ម​ ខាងនគរបាលចរាចរសំរួលចរាចរឃាត់ទឹសខាងគាត់អោយឈប់សិន​ ដេីម្បីអោយទឹសម្ខាងទៀតទៅ​តាមអទិភាព តែគាត់មិនឈប់រួចហេីយក៍… ចេញសុទ្ធតែ…​ ជីវិតម្នាក់មួយ…​ ចង់សាកមួយទាហាន…​ ក្បាលហែង…​ ហែងមានលុយ…​ ម្រ៉ាយ… ខ្ញុំ៖ ឆុយ…​ អត់យល់…​ ទប់ចិត្ត…​ ខ្ជិលនិយាយច្រេីន​…​ Share មួយចុះអោយឆាប់បានដល់មេគាត់​ វីដេអូមិនកាត់​មិនត​ ថ្ងៃអាទិត្យ ទី១២​ ខែឧសភា​ ឆ្នាំ២០១៩​ វេលាម៉ោង​១០:៥០​ព្រឹក។››។

តែទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាសំដីតែម្ខាងតែប៉ុណ្ណោះ មិនទាន់ឃើញភាគីម្ខាងទៀតដែលជាអ្នកដំណើរចេញបកស្រាយឡើយ។ ប៉ុន្តែសុទ្ធតែជាមន្ត្រីម្នាក់ៗ ជាជនជាតិខ្មែរដូចគ្នា គួរតែរៀនប្រើពាក្យសំដីឱ្យបានសមរម្យបន្តិច មិនគួរជេរគ្នាបែបនឹងឡើយ៕ ប្រភព៖ ហ្វេសប៊ុក

ម្ចាស់គណនី Lux S Pheng

វីដេអូពេលឈ្លោះគ្នា៖