ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៤:៣០ នាទីទៀបភ្លឺ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ តាមប្រភពមន្ត្រីប៉ូលីបានឱ្យដឹងថា៖ ការបង្ក្រាបនេះធ្វើឡើងពេល កម្លាំងផែនព្រហ្មទណ្ឌ ជិះម៉ូតូល្បាតនៅក្រុមទី ៤៥ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ក៏បានប្រទះឃើញជនជាតិចិនម្នាក់ កំពុងជិះម៉ូតូ មើលទៅគួរឲ្យសង្ស័យក៏បានឃាត់សួរនាំ និងពិនិត្យម៉ូតូដែលរូបគេជិះ ព្រមទាំងឈានទៅឆែកផ្ទះដែលជួលស្នាក់នៅ ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
ក្រោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ZHANG HUI ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកហាងម៉ាស្សា វត្ថុតាងដែលដកហូតបានមាន ម៉ូតូ១គ្រឿង មៅក្រាមពណ៌សថ្លាដែលសង្ស័យសារធាតុញៀន៣២កញ្ចប់តូចនិង៣កញ្ចប់ធំ ថ្នាំញៀនម៉ាក WY ៣២គ្រាប់ បារីសង្ស័យមានសារធាតុញៀន១០ដើម ទូរស័ព្ទដៃ១គ្រឿង(លាក់ទុកក្រោមកែបម៉ូតូ ) ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង និងសម្ភារសម្រាប់វេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕ ប្រភព៖ ហ្វេសប៊ុក