លោកសុខ ទូច៖ ដាច់ភ្លើងគឺជាគ្រោះធម្មជាតិ ពីដើមស្រុកខ្មែរ រួមទាំងផ្ទះខ្ញុំដុតចន្លុះទេ អាចរស់នៅបាន (មានវីដេអូ)

0
1744

ហ្វេសប៊ុក៖ នៅក្នុងកម្មវិធី Idea Talk របស់សារព័ត៌មាន The Cambodia Daily កាលពីល្ងាចថ្ងៃសុក្រម្សិលមិញ ឆ្លើយសំនួរថា តើអាចទាក់ទាញអ្នកវិនិយោគយ៉ាងម៉េចបើកម្ពុជាជួបបញ្ហាខ្វះអគ្គិសនីប្រើប្រាស់នោះ?

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា បញ្ហាខ្វះអគ្គិសនីប្រើប្រាស់គឺជារឿងគ្រោះធម្មជាតិដែលប្រទេសណាក៏ធ្លាប់ជួបដែរ ហើយថា មិនមែនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាបិទមិនឱ្យប្រើប្រាស់នោះទេ។​លោក សុខ បញ្ជាក់ថា នោះគឺជាគ្រោះធម្មជាតិ មិនមែននាយករដ្ឋមន្ត្រីជាអ្នកបិទទេ ហើយថា កុំឱ្យយកបញ្ហានេះមកពាក់ព័ន្ធរឿងនយោបាយ។​

លោក សុខ ទូច៖ ‹‹ពីដើមស្រុកខ្មែរ រួមទាំងផ្ទះខ្ញុំដុតចន្លុះទេ ហើយប្រពន្ធខ្ញុំជនជាតិអឺរ៉ុបទៀត។​ ខ្ញុំដុតចន្លុះអាចរស់នៅបាន ឥឡូវខ្ញុំមានភ្លើងទី១ ហើយទី២កម្ពុជាដែលមានបញ្ហាភ្លើងមិនមែនហ៊ុន សែនជាអ្នកបិទទេគឺជាគ្រោះធម្មជាតិ យើងដឹងហើយថា អគ្គិសនីប្រើប្រាស់កម្លាំងធំគឺទឹក ឥឡូវវាហួតហែងសូម្បីតែផ្កាផ្ទះខ្ញុំវាងាប់ចង់អស់។ វាកើតឡើងដោយសារខ្វះទឹក អានេះមិនមែនហ៊ុន សែនចង់ធ្វើអញ្ចឹងឯណា?​ វាជាគ្រោះធម្មជាតិសូម្បីតែសហរដ្ឋអាមេរិក​ក៏មិនអាចទប់ខ្យល់ព្យុះបានដែរ។​››

លោក សុខ ទូចក៏បានលើកឡើងថា រដ្ឋាភិបាលខិតខំដោះស្រាយបញ្ហាអគ្គិសនីក៏ដូចជាការធ្វើកំណែទម្រង់លើវិស័យមួយចំនួនទៀតដើម្បីពង្រឹងសេដ្ឋកិច្ចខ្លួនឯង ទោះជាកម្ពុជាបាត់បង់ EBA ក៏មិនចោទជាបញ្ហាគួរឱ្យព្រួយបារម្ភដែរ។​

គួររំលឹងផងដែរ សម្តេចនាយករដ្ឋមន្ត្រីធ្លាប់បានប្រកាសថា ក្នុងរដូវប្រាំងឆ្នាំនេះកម្ពុជាខ្វះអគ្គិសនីប្រើប្រាស់៤០០មេហ្គាវ៉ាត់ ដោយសារតែខ្វះទឹកផលិតវារីអគ្គិសនី។​ លោកបានសុំការយោគយល់ពីប្រជាពលរដ្ឋ ហើយថា រដ្ឋាភិបាលកំពុងតែប្រឹងប្រែងដោះស្រាយបញ្ហានេះ។​ប្រភព៖VOD និង The Cambodia Daily វីដេអូ

ស្ដាប់ពីនាទី១ រហូតដល់នាទី៩៖

Loading...