អបអរផង! ប្អូនប្រុស សាលិក ទទួលបានការសិក្សានៅក្រៅស្រុក តាមបំណងប្រាថ្នា (មានរូបភាព)

0
1255
Loading...

ភ្នំពេញ៖ ទស្សនិជនបាដឹងហើយថា ប្អូនប្រុស សាឡិ ដែលល្បីឈ្មោះយ៉ាងខ្លាំងទាំងក្នុង និងក្រៅប្រទេស ដោយសារ ស្រីស្អាតជនជាតិម៉ាឡេស៊ីម្នាក់ដែលបានបង្ហោះវីដីអូ ជាមួយទេព្យកោសល្យដល់កំររបស់សាលិ ដែលអាចនិយាយភាសាបាន ដល់ទៅ១៥ភាសា ធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លំាង ជាពិសេសល្បី ដល់បរទេសទៀតផង។

កាលពីម្សិលមិញនេះ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ គេប្រទះឃើញក្នុងហ្វេសប៊ុករបស់លោក ឃិត ឈឿន ដែលជា អគ្គនាយក ក្រុមហ៊ុន ចំរើនសម្បត្តិ និង ផ្សារKC បានបង្ហោះដំណឹងដ៏ល្អមួយរបស់ប្អូនប្រុស ធុធ សាលិក ត្រូវទៅរៀននៅប្រទេសចិន ព្រោះនេះគឺជាគោលបំណងរបស់ ធុធ សាលិក តែម្តង ដែលគាត់ចង់ទៅរៀននៅទីនោះ។

លោក ឃិត ឈឿនក៏បានសរសេរសារនៅលើបណ្ដាញសង្គមរបស់លោកថា៖‹‹ថ្ងៃ៨/១១/២០១៨ ខ្ញុំបានឃើញរូបនេះ នាទីដំបូងខ្ញុំស្រឡាញ់ចៅនេះរួចហើយ ខ្ញុំបានព្យាយាមនិងតាំងចិត្តមើលថែគាត់។ មួយរយៈកន្លងមកនេះគ្រប់ពេលដែលគ្រួសារយើងសប្បាយរីករាយ មានវត្តមានគាត់រហូត។ ឥឡូវចៅត្រូវទៅសិក្សានៅក្រៅប្រទេស អារម្មណ៍

ពិតហាក់បីដូចឃ្លាតឆ្ងាយពីគ្នាណាស់។ អាយុ១៤ឆ្នាំតាបានបែកចេញពីផ្ទះ ពេលនេះចៅអាយុ១៤ឆ្នាំដែរ តាសង្ឃឹមថាចៅនឹងអាចតស៊ូបានដូចជីតា។ ចៅនឹងក្លាយជាកូនល្អ ពលរដ្ឋល្អទៅថ្ងៃអនាគត។ តស៊ូណា សាលិក តាជូនពរចៅ។››។តែទោះជាយ៉ាងណា លោក ឃិត ឈឿន មិនទាន់បានបញ្ជាក់ថាថ្ងៃណាដែល ធុធ សាលិក

ចេញទៅរៀននៅប្រទេសចិននោះឡើយ។ គួររំលឹកឡើងវិញថាប្អូនប្រុស ធុធ សាលិកបានល្បីមកទល់ពេលនេះ គឺដោយសារស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ដែលជាម្ចាស់ហ្វេសប៊ុកឈ្មោះ Venus Gwc នាងបានបង្ហោះវីដេអូពេលប្អូនប្រុសលក់វត្ថុអនុស្សាវរីយ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កាលពីពេលកន្លងទៅ

ហើយប្អូនក៏បានជួបស្ត្រីរូបនេះជាលើកទី២ផងដែរនៅភ្នំពេញ ជាមួយការថ្លែងអំណរគុណដែលបានធ្វើឲ្យរូបគេមានជីវភាពផ្លាស់ប្តូរទាំងគ្រួសារ មានអនាគតដ៏ភ្លឺស្វាងមកទល់សព្វថ្ងៃនេះ៕ ប្រភព៖​ហ្វេសប៊ុក

សូមទស្សនារូបភាពខាងក្រោមនេះ៖