ឃាត់ខ្លួនជនជាតិចិនម្នាក់​ និងវៀតណាមពីរនាក់​ ករណីភ្ជង់ប្លន់​ និងលួចទូរស័ព្ទពីជនរងគ្រោះពីរនាក់នៅក្រុងបាវិត

0
1052
Loading...

ស្វាយរៀង៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោស នាវេលាម៉ោង ០០និង២៥នាទីរំលងអធ្រាត្រ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ផ្ទះជួល ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។កម្លាំងនគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនបង្កមានឈ្មោះ គ័រ ជឺម៉ក អាយុ ២២ឆ្នាំ ជនជាតិ ចិន មានមុខរបរជាបុគ្គលិកកាស៊ីណូឡឺម៉ាកាវ បានយកកូនកាំបិតភ្ជង់គំរាមជនរងគ្រោះ ក្នុងបន្ទប់ រួចយកទូរស័ព្ទម៉ាក iPhone 6s របស់ជនរងគ្រោះ និងគូកន ២នាក់ទៀត ទី១-ឈ្មោះ យ៉ ធីហ្វឿងអែម ភេទស្រី អាយុ ៣០ឆ្នាំ ជាជនជាតិ វៀតណាម មានមុខរបរ មិនពិតប្រាកដ និង ទី២-ឈ្មោះ ហ្វាម ធីលៀង ភេទស្រី អាយុ ៣១ឆ្នាំ ជាជនជាតិ វៀតណាម បានធ្វើសកម្មភាពយកទូរស័ព្ទម៉ាក iPhone7 ពណ៌ទឹកមាស (រកឃើញវិញ)។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ដើម្បីបំពេញសុំណុំរឿងចាត់ការបន្ត ទៅតាមនីនិវិធីនៃច្បាប់៕ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍