ក្រុមហ៊ុន Apple បានបញ្ចេញនូវ iOS 12.3 ដែលជាជំនាន់ចុងក្រោយគេ វាបាននាំយកនូវកម្មវិធីទូរទស្សន៍ Apple TV ដែលមានសមត្ថភាពក្នុងការភ្ជាប់ទៅកាន់ទូរទស្សន៍ និងរួមទាំងអាចមើលវីដេអូក្នុងកម្មវិធីដែលក្នុងនោះមានប៉ុស្ដិ៍ជាច្រើន ហើយវាគាំទ្រជាមួយ AirPlay 2 សម្រាប់ Smart TVs ផងដែរ។
ប្រព័ន្ធប្រតិបត្តិការ iOS 12.3 រួមបញ្ចូលទាំងការគាំទ្រសម្រាប់ទូរទស្សន៍ដែលបើកដំណើរការ AirPlay 2 និងមានកម្មវិធីថ្មីមួយរបស់ Apple TV ។
ការធ្វើបច្ចុប្បន្នភាពនេះក៏រួមបញ្ចូលទាំងការជួសជុលនូវកំហុសឆ្គងដែលមាននៅលើជំនាន់មុន និងការធ្វើឱ្យប្រព័ន្ធដំណើរការកាន់តែល្អប្រសើរផងដែរ។
Airpod 2 ត្រូវបានដំណើរការបានយ៉ាងល្អនៅលើ iPhone ជំនាន់មុនៗ ដូចជា iPhone 6s Plus និង iPhone 7 ឬ 7 Plus។
បន្ទាប់ពីមានចំណុចល្អប្រសើរច្រើននៃ iOS ជំនាន់ថ្មីនេះ វាក៏មានចំណុចដែលមិនល្អផងដែរ ដែលប្រភេទទូរស័ព្ទមួយចំនួនមិនគួរតម្លើងទៅ ជំនាន់ថ្មីនេះទេ។
តើទូរស័ព្ទ iPhone ប្រភេទណាមិនគួរតម្លើងទៅវើហ្សិន ១២.៣ នេះ?
សម្រាប់ខ្ញុំ iPhone X XR XS និង XS Max មិនគួរតម្លើងទៅ iOS ជំនាន់ចុងក្រោយនោះទេ ព្រោះទូរស័ព្ទមួយចំនួនអាចនឹងជួបបញ្ហា WiFi នៅក្នុងជំនាន់ចុងក្រោយនេះដូចជា ល្បឿន WiFi ដើរយឺតខុសពីធម្មតា ឬក៏ពិបាកក្នុងការភ្ជាប់ទៅ WiFi ជាដើម។
ប៉ុន្តែ iPhone ស៊េរីមុនៗគួរតែតម្លើងនូវ ជំនាន់ចុងក្រោយនេះ ដោយសារតែ វើហ្សិននេះនឹងធ្វើឲ្យទូរស័ព្ទរបស់អ្នកដំណើរការលឿន ព្រមទាំងកាន់ថ្មបានយូរជាងមុន។ ទូរស័ព្ទទាំងនោះរួមមាន៖ iPhone 6 ឬ 6 Plus រហូតដល់ iPhone 8 ឬ 8 Plus។ សម្រាប់ iPhone X XR XS និង XS Max គួរតែរង់ចាំរហូតដល់ក្រុមហ៊ុន Apple បញ្ចេញនូវ iOS ជំនាន់ថ្មីទើបតម្លើងដូចជា iOS 12.3.1 ព្រោះ ក្រុមហ៊ុន Apple អាចនឹងជួសជុលនូវបញ្ហា WiFi នៅជំនាន់ក្រោយៗទៀត។