ប៉ះសក់! ពីឡុត​ប្រទេស​ភូមា ចុះចត​យន្តហោះ​ដោយ​មិន​ប្រើ​កង់​មុខ

0
1386
Loading...

ភូមា៖ អ្នក​បើកបរ​យន្តហោះនៅ​ប្រទេស​ភូមា បាន​ធ្វើការ​ចុះចត​យន្តហោះ​មួយ​គ្រឿង​ប្រកបដោយ​ជោគជ័យ​ ទោះ​បី​ជា​ប្រើ​កង់​ចំហៀង​សងខាង​ស្លាប នៅ​ពេល​ដែល​កង់​ខាង​មុខ​មាន​បញ្ហា​ ធ្វើឱ្យគាំង​មិន​អាច​បើក​ចេញ​បាន។ជើង​ហោះហើរ​អាកាសចរណ៍​ភូមា​លេខ ១០៣ មួយនេះ បាន​ដឹក​អ្នក​ដំណើរ​ពី​ទីក្រុង​យង់ហ្គូន ទៅ​កាន់​ទីក្រុង​ម៉ាន់ដាឡៃ នៅ​ពេល​ដែល​ពីឡុត​ដឹង​ថា​យន្តហោះ​មាន​បញ្ហា។

ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រុមហ៊ុន​អាកាសចរណ៍ភូមាមួយនេះបាន​ឲ្យ​ដឹង​ថា​ អាកាសយានិក​ Myat Moe Aung បាន​អនុវត្ត​នីតិវិធី​សង្គ្រោះ​បន្ទាន់ ហើយ​បាន​ធ្វើ​ឲ្យ​មាន​ចំហេះ​សាំង​ ដែល​ធ្វើ​ឲ្យ​យន្តហោះ​ស្រាល​ជាង​មុន​ ក្នុង​​ពេល​ចុះចត។ មុន​ពេល​ទម្លាក់​យន្តហោះ ដោយ​កង់​ក្រោយ គាត់​បាន​ទម្លាក់​ច្រមុះ​ ទៅ​លើ​ផ្លូវ​យន្តហោះ ដែល​វា​ប៉ះ​ទង្គិច​ប្រមាណ​ ២៥​វិនាទី​ មុន​ពេល​ឈប់ ប៉ុន្តែក៏មិនបានបង្កឱ្យមានមនុស្ស​ស្លាប់ ឬ របួស​ឡើយ​។

គួរបញ្ជាក់ផងដែរថា​ នេះ​គឺជា​ឧបទ្ទវហេតុ​ទី២​ហើយ ក្នុង​ប្រទេសភូមាក្នុង​ខែ​នេះ ដែលកាលពីថ្ងៃទី៨ ខែឧសភា មាន​យន្តហោះ​បង់ក្លាដេស​មួយ​គ្រឿង​រត់​ធ្លាក់​ផ្លូវ​យន្តហោះ​ ​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ១៧​រូប​រង​របួស៕ ប្រភព៖CNN