មួយទៀតហើយ! រថយន្ត​ដឹកស្រាបៀរកម្ពុជា​ ក្រឡាប់ធ្លាក់ប្រឡាយ នៅក្រុងសិរីសោភ័ណ

0
1589
Loading...

បន្ទាយមានជ័យ៖ នៅវេលាម៉ោង១០៖២០នាទី ថ្ងៃទី១៣​ ខែឧសភា​ ឆ្នាំ២០១៩ ​រថយន្តធុនសណ្តោងកន្ទុយដឹកស្រាបៀរកម្ពុជា ពេលគេចម៉ូតូបណ្តាលឱ្យធ្លាក់ផ្លូវក្រឡាប់ធ្លាយកេសស្រាបៀរពេញប្រឡាយ កើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦​ ស្ថិតភូមិ.សង្កាត់កំពង់ស្វាយ​ ក្រុងសិរីសោភ័ណ។

មន្ត្រីនគរបាលចរាចរណ៍ជើងគោកខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យដឹងថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺមានរថយន្តធុនធំប្រភេទសណ្តោងកន្ទុយដែលពាក់ស្លាក់លេខព្រះសីហនុ​ 4A-1620​ បានដឹកស្រាបៀរកម្ពុជាពេញដោយខ្លុមតង់បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៦​ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនចំណុចផ្លូវកោងហើយមានអ្នកជិះម៉ូតូ១គ្រឿងស្របទិសគ្នា ហើយឡើងវ៉ា ស្រាប់តែបានជួបរថយន្តដែលមកបញ្ច្រាស់ទិសគ្នាពីលិចទៅកើតបានបត់ចូលពីមុខរថយន្តធុនធំ បណ្តាលឱ្យអ្នកបើកបរបួងចង្កូតគេចម៉ូតូបណ្តាលធ្លាក់ប្រឡាយខាងស្តាំដៃ រឺខាងជើងផ្លូវបណ្តាលក្រឡាបផ្ងារជើងឡើងលើធ្លាយកេសស្រាបៀរពេញប្រឡាយ។

តាមសំដីមន្ត្រីនគរបាលចរាចរណ៍រូបនោះបានឱ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺរថយន្តធុនធំដឹកស្រាបៀរពីភ្នំពេញមកតាមផ្លូវខេត្តសៀមរាប យកស្រាបៀរមកដាក់ដេប៉ូ រឺស្តង់នៅក្រុងសិរីសោភ័ណ បណ្តាលឱ្យជួបគ្រោះថ្នាក់ទីតាំងខាងលើ និងរងការខូចខាតស្រាបៀរ តែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។​ ហើយភ្លាមៗនោះខាងក្រុមហ៊ុនស្រាបៀរ បានយករថយន្ត១គ្រឿងទៀតសាងស្រាបៀរផងដែរ៕