ក្រុមហ៊ុន Adobe នឹងបញ្ចេញ Photoshop ជាមួយលក្ខណៈពេញលេញ សម្រាប់ iPad ក្នុងឆ្នាំនេះ

0
736
Loading...

កាលពីខែតុលាឆ្នាំមុន Adobe បានប្រកាសថាខ្លួននឹងបញ្ចេញ Photoshop CC មានមុខងារពេញដូច កុំព្យូទ័រ ដែលកម្មវិធីនេះនឹងដំណើរការនៅលើ iPad នៅឆ្នាំ 2019 ។ ឥឡូវនេះក្រុមហ៊ុននេះបានបើកដំណើរការជាផ្លូវការនូវ Photoshop ដែលអាចដំណើរការនៅលើ iPad ពេញលក្ខណៈ។

អ្នកអាចដាក់ពាក្យស្នើដោយបង្កើត Creative Cloud នៅយប់នេះ ទៅក្រុមហ៊ុន Adobe ដើម្បីសុំប្រើប្រាស់ Photoshop សម្រាប់ iPad ជាកម្មវិធីបេតា ។ អ្នកអាចបំពេញបែបបទនៃការស្នើរសុំតាមរយៈតំណភ្ជាប់  Google ព្រមជាមួយនឹងពន្យល់មូលហេតុ ហេតុអ្វីអ្នកចាប់អារម្មណ៍កម្មវិធីនេះ។

សូម copy linkដើម្បីបើក Google Form៖

https://docs.google.com/forms/d/e/1FAIpQLScHin37Spfx_z2tccY2YXHgR6icqifhZ5nfAVhhMEBz6sOaDA/viewform

ប៉ុន្តែព័ត៌មានលំអិតអំពីការចេញលក់កម្មវិធី Photoshop សម្រាប់ iPad នៅតែមិនទាន់ច្បាស់។ អ្នកអាចចុះឈ្មោះនៅពេលនេះឲ្យហើយ ប្រសិនបើ Adobe បញ្ចេញបេតានៅថ្ងៃណាមួយ Adobe នឹងផ្ញើសារប្រាប់អ្នក។ នៅពេលដែលមានអ្នកចុះឈ្មោះកាន់តែច្រើន Adobe នឹងបញ្ចេញកាន់តែលឿនផងដែរ។

Adobe ដើមឡើយបានប្រកាសអំពី Photoshop សម្រាប់ iPad នៅឯសន្និសីទ Adobe MAX របស់ខ្លួន។ នៅក្នុងព្រឹត្តិការណ៍នោះ Adobe បានធ្វើការបង្ហាញឯកសារប្រភេទ PSD នៅលើ iPad Pro ហើយបានរួមបញ្ចូលទាំងឧបករណ៍ និងរបាចុចដែលមាននៅលើកុំព្យូទ័រផងដែរ។

លើសពីនេះទៅទៀត Photoshop នៅលើប្រព័ន្ធប្រតិបត្តិការ iOS នឹងធ្វើការរក្សាទុកឯកសាររបស់អ្នកនៅក្នុង Creative Cloud ដោយស្វ័យប្រវត្តិ ហើយអ្នកក៏អាចធ្វើការរចនារៀបចំនូវមុខងារផ្សេងទៅតាមតម្រូវការរបស់អ្នកផងដែរ៕