WhatsApp បង្ហាញពីភាពងាយរងគ្រោះដែលផ្ដល់ចន្លោះប្រហោងដល់ ចារកម្ម របស់អ៊ីស្រាអែលគ្រប់គ្រងលើទូរស័ព្ទរបស់អតិថិជន

0
735
Loading...

របាយការណ៍មួយពី The Financial Times នៅរសៀលនេះបានបង្ហាញពីភាពងាយរងគ្រោះក្នុងកម្មវិធី WhatsApp ដែលអនុញ្ញាតឲ្យមានការវាយប្រហារដោយបញ្ចូលនូវ កម្មវិធីចារកម្មអ៊ីស្រាអែល ទៅក្នុងទូរស័ព្ទបានយ៉ាងងាយ។ កូដព្យាបាទ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអ៊ីស្រាអ៊ែល NSO Group និងបានបញ្ជូនការហៅ ទៅអ្នកប្រើតាមរយៈ WhatsApp នៅលើ iOS និង Android ។


របាយការណ៍នេះបានពន្យល់ថា កូដដែលមានគំនិតអាក្រក់ អាចត្រូវបានបញ្ជូនទៅក្នុងទូរស័ព្ទរបស់អ្នកប្រើប្រាស់ បើទោះបីជាអ្នកប្រើប្រាស់មិនបានទទួលការហៅរបស់ ក្រុមហ៊ុន WhatsApp ក៏ដោយ។ នៅមានបញ្ហាផ្សេងទៀតដែលនឹងកើតមាន ដោយសារចារកម្មទាំងនេះបានកំណត់គោលដៅទៅលើអតិថិជនរួចជាស្រេច។

ព័ត៌មានលម្អិតជាច្រើនអំពីការដែលអាចរងគ្រោះនៅតែមិនទាន់ច្បាស់លាស់ ប៉ុន្តែរបាយការណ៍មួយបានបង្ហាញថា កូដចន្លោះប្រហោងនេះបានបើកចំហអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។

កម្មវិធី WhatsApp បានរាយការណ៍បញ្ហានេះទៅក្រសួងយុត្តិធម៌អាមេរិកកាលពីសប្តាហ៍មុន ហើយបានចាប់ផ្តើមដាក់វិស្វករដើម្បីធ្វើការជួសជុលម៉ាស៊ីនមេរបស់ខ្លួនកាលពីថ្ងៃសុក្រ។ របាយការណ៍ដដែលនេះបានឱ្យដឹងថា វិស្វករត្រូវបានធ្វើការដាក់ឲ្យជួសជុលកាលពីថ្ងៃអាទិត្យ មុនពេលធ្វើការជួសជុលកូដចន្លោះប្រហោងសម្រាប់ការពារអតិថិជនពីការវាយប្រហារ នៃចារកម្ម។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ WhatsApp បាននិយាយថា:

ការវាយប្រហារនេះត្រូវបានយើងចាប់ថ្នាក់បានថា​ ក្រុមចារកម្មទាំងនោះជាក្រុមហ៊ុនឯកជនមួយដែលអាចនឹងសហការជាមួយរដ្ឋាភិបាលដើម្បីគ្រប់គ្រងប្រតិបត្តិការទូរស័ព្ទចល័តរបស់ អតិថិជន WhatsApp។ យើងក៏បានបញ្ជូនដំណឹងនេះទៅកាន់អង្គការសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិលនូវរាល់បញ្ហាអាក្រក់ដែលអាចនឹងកើតឡើងរួចរាល់ហើយ។

យោងទៅតាមរបាយការណ៍នេះ WhatsApp បានធ្វើការយ៉ាងឆាប់រហ័សក្នុងការសើបអង្កេតអំពីការវាប្រហារនេះដើម្បី “កំណត់នូវចំនួនគោលដៅជាក់លាក់ ដែលត្រូវបានកំណត់ដោយចារកម្ម ” WhatsApp ត្រូវបានទិញក្នុងទឹកប្រាក់ប្រមាណជា 1,5ពាន់លាននៅទូទាំងពិភពលោកដោយក្រុមហ៊ុន Facebook។