កម្ពុជាយើងអាចនឹងបំពាក់កាមេរ៉ាសុវត្ថិភាពបច្ចេកវិទ្យាចុងក្រោយបំផុត អាចថតបានចម្ងាយ ១០គីឡូម៉ែត្រ ដោយសារតែវាមានអត្ថប្រយោជន៍យ៉ាងច្រើន (មានរូបភាព)

0
1070
Loading...

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពី​បាន​ផ្ទេរមុខ​តំណែង​ពី​ខេត្ត​បាត់ដំបង​មក​កាន់​រាជធានី​ភ្នំពេញ​ ឯកឧត្ដម​បាន​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​គ្រឿងញៀន​ទ្រង់​ទ្រាយ​ធំ​ ក៏ដូចជា​ដោះស្រាយ​ អំពី​បញ្ហា​ផ្សេង​ៗ​នៅក្នុង​សង្គម​ផងនោះ បាន​ធ្វេីឲ្យ​​មហាជន​ជា​ច្រើន​ មាន​អំណរសាទរ​ជាខ្លាំង។ជាមួយ​នឹងធ្វើការងារ​យ៉ាងយកចិត្តទុកដាក់​ ដើម្បីរក្សាសន្តិសុខនៅក្នុងសង្គម​​ លោក​ឧត្តមសេនីយ៍ឯក ស ថេត​ បានដឹកនាំប្រតិភូ​ទៅកាន់​ទីក្រុងស៊ិនជិន​ ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពី​ថ្ងៃទី​១៣​ ខែឧសភា​ ឆ្នាំ២០១៩នេះ។ ក្នុង​កិច្ច​ដំណេីរ​ទៅកាន់​ប្រទេស​ចិននេះ​ដែរ​ ឯកឧត្តម​ ស​ ថេត​ មានប្រសាសន៍តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា​៖​

‹‹ទីក្រុងស៊ិនជិន​ ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន​ ថ្ងៃទី១៣​ ខែឧសភា​ ឆ្នាំ២០១៩ ខ្ញុំបានដឹកនាំប្រតិភូ​ មកសិក្សាស្វែងយល់បច្ចេកវិទ្យាទំនេីប​ៗ ដេីម្បីជួយដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍​ និងបង្រ្កាបបទល្មេីសនៅក្នុងរាជធានីភ្នំពេញ។ ព្រឹកនេះ​ ខ្ញុំនិងប្រតិភូ​ បានមកដល់ក្រុមហ៊ុនបំពាក់កាមារ៉ាសុវត្ថិភាពតាមដងផ្លូវ​ ហេីយបន្ទាប់ពីធ្វេីបទបង្ហាញយ៉ាងក្បោះក្បាយ​ ឃេីញថាកាមារ៉ាសុវត្ថិបច្ចេកវិទ្យាចុងក្រោយៗ​ មានប្រយោជន៍យ៉ាងច្រេីនសម្រាប់សមត្ថកិច្ច​ ដូចជា​ នៅពេលមានគ្រោះថ្នាក់ចរាចរណ៍​ កាមារ៉ាសុវត្ថិភាពអាចវិភាគជនបង្កថាតេីពាក់អាវពណ៍អី​ ឡានពណ៍អី​ ស្លាកលេខ សក់របស់ជនបង្កពណ៍អ្វីជាដេីម​ ហេីយនៅពេលបំពាក់កាមារ៉ាច្រេីន​ យេីងនឹងកាត់បន្ថយកម្លាំងធ្វេីការតាមដងផ្លូវ។ ខ្ញុំបានចាប់អារម្មណ៍កាមារ៉ាសុវត្ថិភាពដែលអាចថត​បានចម្ងាយ១០គីឡូម៉ែត​ ហេីយបេីយេីងបំពាក់នៅរាជធានីភ្នំពេញ​ វានឹងមានប្រយោជន៍សម្រាប់ដឹងហេតុការណ៍បានទាន់ហេតុការណ៍។ គ្រាន់តែខេត្តស៊ិនជិនមួយ​ បានបំពាក់កាមារ៉ាសុវត្ថិភាពជាង១លានគ្រឿង​ ហេីយប្រជាជននៅខេត្តនេះ​ មានជាង២០លាននាក់។››៕ ប្រភព៖ ហ្វេសប៊ុក