Loading...
ភ្នំពេញ ៖ នៅវេលាម៉ោង៥ ទៀបភ្លឺ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នេះ មានករណីអគ្គីភ័យឆាប់ឆេះ កប៉ាល់មួយគ្រឿងនៅកណ្តាលទន្លេ នៅតាមបណ្ដោយផ្លូវមាត់ទន្លេ ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ ៧ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បង្កឲ្យអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងព្រលឹម ។
នៅចំណុចទីតាំងកើតហេតុខាងលើ មានអណ្ដាតភ្លើង និងផ្សែងហុយពេញផ្ទៃមេឃ ខណៈដែលកម្លាំងសមត្ថកិច្ចរថយន្តពន្លត់អគ្គីភ័យចុះទៅអន្តរាគមន៍ តែពិបាកក្នុងបាញ់ទឹកពន្លត់ណាស់ ដោយសារតែកប៉ាល់នោះឆេះនៅកណ្តាលទន្លេ។ អគ្គីភ័យកើតឡើងនេះសមត្ថកិច្ចនៅមិនទាន់ដឹងថាបណ្ដាលមកពីមូលហេតុអ្វីនៅឡើយនោះទេ៕ ប្រភព៖ ហ្វេសប៊ុក
សូមទស្សនាវីដេអូ TVFB ខាងក្រោមនេះ៖