Loading...
ភ្នំពេញ៖ ថ្ងៃពិសេសរបស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ចូលរោងការជាមួយស្វាមីរបស់ខ្លួនហើយ ជិតចូលដល់ហើយ គឺសល់តែមួយថ្ងៃទៀតតែប៉ុណ្ណោះ។ ដោយឡែកកាលពីម្សិលមិញនេះ តារាចម្រៀង កញ្ញា ឈិត សុវណ្ណបញ្ញា និងកញ្ញា ទេព បូព្រឹក្ស បានធ្វើកម្មវិធីដ៏ភ្ញាក់ផ្អើលមួយ ដើម្បីអបអរសាទការលាភាពនៅលីវឲ្យកញ្ញា ឱក សុគន្ធកញ្ញា ជាមួយស្វាមីរបស់នាង ដែលមើលទៅពិតជាសប្បាយរីករាយខ្លាំងមែនទែនតែម្ដង។
ទោះជាយ៉ាងណាក្តី បើតាមរូបភាព សម្រាប់ការធ្វើពិធីលាភាពនៅលីវនេះដែរ ក្រៅពីតារាចម្រៀងពីរដួងខាងលើ ក៏មានការចូលរួមពីសំណាក់មិត្តភក្តិជិតស្និទ្ធរបស់នាងផងដែរ។គួររម្លឹកដែរថា ពីធីមង្គលការរបស់កញ្ញា ឱក សុគន្ធកញ្ញា នឹងប្រារព្ធធ្វើនៅព្រឹកស្អែកនេះហើយ ដោយធ្វើឡើងនៅទីតាំងសណ្ឋាគារលំដាប់ផ្កាយ៥ផងដែរ៕