កាលពីឆ្នាំមុន Facebook បានរកឃើញកំហុសដ៏ធំមួយ ជាមួយនឹងលក្ខណៈពិសេស “View as” ដែលមុនងារនេះបានធ្វើឲ្យគណនីចំនួន 50 លាន ត្រូវបានគេលួច។ ហ្វេសប៊ុកនៅថ្ងៃនេះបានប្រកាសពីការត្រួតពិនិត្យសុវត្ថិភាពទៅលើ ‘View as’ ដែលការត្រួតពិនិត្យនេះត្រូវបានបញ្ចប់ ហើយបានបន្ថែមទៅជា “View as Public” និងបានធ្វើការបន្ថែមប៊ូតុង “Edit Public Details” ថែមទៀត។
ដូចដែលបានឃើញដោយ The Verge ក្រុមហ៊ុន Facebook បានប្រកាសព័ត៌មានថ្មី នៃការធ្វើឱ្យទាន់សម័យទៅលើសុវត្ថិភាពប្លុក នៅក្នុងផូស្ដ៍នៅបណ្ដាញសង្គម Twitter ។
ក្នុងផូស្ដ៍មានសេចក្ដីដូចតទៅ៖
យើងបានបញ្ចប់ការពិនិត្យឡើងវិញនូវសុវត្ថិភាពរបស់យើង ហើយយើងក៏កំពុងបើកដំណើរការកំណែ “View as” ដែលអនុញ្ញាតឱ្យអ្នកមើលឃើញនូវព័ត៌មួយចំនួនរបស់អ្នកដទៃ បើទោះបីជាមិនមែនជាមិត្តភក្តិនឹងគ្នាក៏ដោយ។ កំណែនេះមិនត្រូវបានប៉ះពាល់ដល់ផ្នែកសុវត្ថិភាពទៅលើគណនី ហើយវាមានប្រជាប្រិយភាពជាង “View as Specific Person” ។
ការត្រឡប់មកវិញនៃ “View as Public” ជាមួយលក្ខណៈពិសេសដូចទៅនឹង “View as Specific Person” ហើយវាបានកែនូវកំហុសឆ្គងជាច្រើន។ ជាមួយនឹងការចែករំលែកនៅលើហ្វេសប៊ុក វានឹងធ្វើឲ្យគណនីមានសុវត្ថិភាពជាងមុន ដោយមិនឲ្យមានបញ្ហាក្នុងការបាត់បង់គណនី ឬត្រូវបានគេលួចដូច វើហ្សិនមុនឡើយ។
ការបង្ហោះនៅលើបណ្តាញ Twitter បានពន្យល់ថា ជម្រើសថ្មីមួយទៀតសម្រាប់អ្នកប្រើគឺ ការកែសម្អយ៉ាងលឿនទៅលើគេហទំព័រព័ត៌មានរបស់ពួកគេ។ រូបថតខាងក្រោមនៅខាងឆ្វេងបង្ហាញប៊ូតុងកែសម្រួលថ្មី និងរូបភាពខាងស្តាំបង្ហាញពីលក្ខណៈពិសេស “View as Public” នៅលើ iPhone ។