ប្រិយមិត្តបានជ្រាបហើយថា នាយតាក់ស៊ី បានសម្រេចចិត្តចូលសាងផ្នួសអស់មួយជីវិត ដោយកំណត់ យកថ្ងៃទី១៥ ខែឧសភា ជាពេលវេលាកោរសក់ថ្វាយព្រះពុទ្ធសាសនា ប៉ុន្តែត្រូវអាក់ខានទៅវិញ ព្រោះតែក្រសួងធម្មការ និងសាសនាមិនអនុញ្ញាត នេះបើយោងតាមការអះអាងរបស់អ្នកនាងភីម។
អ្នកនាងភីម បានប្រាប់សារព័តមានក្នុងស្រុកកាលពីល្ងាចថ្ងៃទី១៤ ខែឧសភា ថា៖ ‹‹គាត់ (នាយតាក់ស៊ី) គ្រោងទៅបួសនៅថ្ងៃទី១៥ ខែឧសភា ហ្នឹងមែន នៅវត្តគល់ទទឹង ខេត្តកណ្តាល តែឥឡូវបានអាក់ខានវិញហើយ ព្រោះការសុំច្បាប់ទៅក្រសួងធម្មការ និងសាសនា គាត់មិនទាន់អនុញ្ញាតឱ្យបួសពេលហ្នឹងទេ
ដោយគាត់សំអាងថា ទាល់តែចេះច្រើនធម្មក្ខន្ធ ដែលគាត់តម្រូវសិន ទើបអាចបួសបាន។ សម្រាប់ខ្ញុំដូចជាមិនយល់សោះ ព្រោះកន្លងមក អ្នកបួស ក្រែងបួសហើយ បានទៅរៀនធម៌ ចុះហេតុដូចម្ដេច បានពេលនេះក្រសួងតម្រូវឱ្យរៀនធម៌ឱ្យចេះច្រើនធម្មក្ខន្ធសិនអីចឹង? ត្រង់ហ្នឹងខ្ញុំមិនយល់ដែរ!››។
អ្នកនាងភីម ក៏បានបន្ថែមទៀតថា មិនអាចកំណត់ពេលវេលាដែលស្វាមីនាងចូលសាងផ្នួសបានឡើយពេលនេះ ព្រោះនៅលើការកំណត់របស់ក្រសួងធម្មការ។ ដោយឡែក ស្វាមីរបស់នាងដែលអន្ទះសាចង់សាងផ្នូសនោះ ឥឡូវកំពុងសម្ងំនៅផ្ទះទាំងខកចិត្ត៕ ប្រភព៖ ហ្វេសប៊ុក