អស់ទាស់ហ្មង! មកុដ ដែលតារាចម្រៀង ឱក សុគន្ធកញ្ញា នឹងពាក់ក្នុងថ្ងៃមង្គលការមានតម្លៃថ្លៃយ៉ាងនឹងផង (មានរូបភាពច្រើន)

0
2788
Loading...

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នេះ ពិធីសូត្រមន្តចូលរោងជ័យរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី បានប្រារព្ធធ្វើយ៉ាងអធិអធម៌ ជាមួយនឹងភ្ញៀវកិត្តិយសជាច្រើន។ យ៉ាងណាមិញ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ

ក្រោយពេលឃើញគណនីហ្វេសប៊ុកផ្លូវការរបស់ហាងលក់គ្រឿងអលង្ការដ៏ល្បីមួយ បានបង្ហោះនូវរូបភាពជាច្រើននៃម៉ូតមកុដមួយ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។ស្របគ្នានេះដែរ គេសង្កេតឃើញថាមានបណ្ដាអ្នកគាំទ្រ និងតារារួមអាជីពយ៉ាងច្រើន បាននាំគ្នាចែករំលែក រូបភាពទាំងអស់នោះព្រមទាំងបានឱ្យដឹងថា មកុដនេះជារបស់ សុគន្ធកញ្ញា ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ

សូម្បីតែផេកហ្វេនដ៏ធំរបស់ សុគន្ធកញ្ញា ក៏បានបង្ហើបដែលថាជារបស់ idol របស់ពួកគេដែរ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំងនោះ គឺមកុដដ៏ស្រស់ស្អាតនោះ មានតម្លៃរហូតដល់ទៅ ៦៣០០០ដុល្លារ អាមេរិកឯណោះ។ តែទោះជាយ៉ាងណា មានតែរង់ចាំមើលទាំងអស់គ្នា ថាម្ចាស់មកុដដ៏ស្រស់ស្អាតមួយនេះ ជារបស់ ឱក សុគន្ធកញ្ញា មែនទេឬអត់ នៅថ្ងៃស្អែកនេះ? ប្រភព៖ ហ្វេសប៊ុក