បាតុភូតដែលតែងតែកើតនៅលើផែនដីជារឿយៗ ហើយត្រូវបានឧត្តុនិយមតែងតែទស្សទាយទុកមុនជានិច្ច ប៉ុន្តេ ខាងក្រោមនេះជាការមើលឃើញមួយចំនួនដែលឧតុនិយមមិនអាចមើលឃើញឡើយ ដែលជារឿងចម្លែកបានកើតឡើង៖
១. ឈាមធ្លាក់ពីលើមេឃ
នៅក្នុងឆ្នាំ ២០០៨ អ្នករស់នៅក្នុងទីក្រុងតូចមួយនៃទីក្រុង La Sierra Choco ប្រទេសកូឡុំប៊ីបានអះអាងថា មានភ្លៀងឈាមបានធ្លាក់លើសហគមន៍របស់ពួកគេ។ អ្នកឯកទេសខាងបាក់តេរីបានធ្វើតេស្ដទៅលើសាធាតុទាំងនោះ ហើយបានបញ្ជាក់ថា វាពិតជាឈាមពិតមែន។ ចំណែកឯលោក Johnny Milton Cordoba ដែលជាព្រះសង្ឃសហគមន៍កាតូលិក នៃទីក្រុងនេះបានអះអាងថា នេះគឺជាសញ្ញាមួយពីព្រះដែលប្រាប់ដល់មនុស្សអាក្រក់ឲ្យខំធ្វើល្អវិញ។
២. លុយធ្លាក់ពីលើមេឃ
នៅឆ្នាំ ១៩៥៧ លុយជាច្រើនដែលមានតម្លៃប្រហែល ១០០០ហ្វង់ បានធ្លាក់ពីលើមេឃក្នុងទីក្រុងតូចមួយ នៃទីក្រុងប៊ួរស៍ ប្រទេសបារាំង។ នៅខែធ្នូឆ្នាំ ១៩៧៥ ប្រាក់កម្ចីរាប់ពាន់លានដុល្លារដែលមានតម្លៃសរុប ៥៨៨ពាន់លានដុល្លារបានធ្លាក់ចុះពីលើមេឃនៅទីក្រុងឈីកាហ្គោរដ្ឋអិលលីណយ។
៣. គោពន្លិចទូកនេសាទជប៉ុន
នៅឆ្នាំ ១៩៩៧ ទូកនេសាទរបស់ជប៉ុនត្រូវបានជួយសង្គ្រោះដោយទូកល្បាតរបស់រុស្ស៊ីនៅសមុទ្រជប៉ុន។ ជនជាតិជប៉ុនទាំងនោះត្រូវបានសួរនាំពីមូលហេតុដែលធ្វើឲ្យទូករបស់ពួកគេលិច អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺ ពួកគេបានឆ្លើយថា “មានសត្វគោបានធ្លាក់មកលើទូករបស់ពួកយើងដែលធ្វើឲ្យទូកលិច”។ ពួកគេត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីផ្ដល់ចម្លើយដែលមិនគួរឲ្យជឿនេះ។ ២សប្ដាហ៍ក្រោយកម្លាំងអាម៉ាសនៃកងកម្លាំងរុស្សីបានប្រាប់ អាជ្ញាធរជប៉ុនថា មានពីលុតម្នាក់បានលួចជាសាច់គោនៅពេលដែលពួកគេកំពុងតែដឹកជញ្ជូន ដើម្បីជៀសផុតពីការដាក់ទោសគេក៏បានទម្លាក់គោនោះចេញពីយន្តហោះ កំពស់ ៣០០០ហ្វីត។
៤. រាងកាយរបស់មនុស្ស
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៧៨ Fuller កំពុងតែអង្គុយនៅលើឡានរបស់នាងជាមួយកូនដែលមានអាយុ ៨ខែ។ ភ្លាមៗនោះស្រាប់តែមានសាកសពមួយធ្លាក់មកលើឡានរបស់នាង។ សាកសពនោះគឺជាសាកសពមួយ ក្នុងចំណោម អ្នកដំណើរ ១៤៤នាក់ដែលបានស្លាប់ដោយឧបទ្ទវហេតុយន្តហោះប៉ាស៊ីហ្វិកភាគនារតីជើងហោះហើរលេខ ១៨២ បានបុកជាមួយយន្តហោះឯកជន។
៥. ជន្លេន
នៅថ្ងៃទី៤ ខែមីនា ឆ្នាំ ២០០១ នៅសាលា Galashiels នៅចក្រភពអង់គ្លេសមានជន្លេនជាច្រើនវានៅលើដំបូលសាលា និងក្នុងបន្ទប់សិក្សា។ ដំបូងលោកគ្រូអ្នកគ្រូគិតថា វាជាគំនិតក្រុមសិស្សណាមួយដែលបានធ្វើវា ប៉ុន្តែតាមការស៊ើបបអង្កេតបានឲ្យដឹងថា ក្នុងអំឡុងពេលនោះជាការប្រកួតប្រចាំសាលាតម្រូវឲ្យសិស្សឈប់សម្រាកដើម្បីទៅមើលការប្រកួត។ ខណៈពេលនោះគ្មាននរណាចូលមកក្បែរសាលាឡើយ។ ដូច្នេះការសន្និដ្ឋាន និងតាមរយៈកាមេរ៉ាបញ្ជាក់ថា ភ្លៀងនាំមកនូវជន្លេនជាច្រើនក្បាលមកជាមួយ។
៦. គ្រាប់កូនហ្គោល
នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៦៩ អ្នកចូលចិត្តកីឡាវាយកូនគោលពីទីក្រុង Punta Gorda រដ្ឋ Florida ពួកគេគិតថា ពួកគេនឹងត្រូវស្លាប់ហើយ ដោយសារតែមានកូនហ្គោលជាច្រើនគ្រាប់បានធ្លាក់ពីលើមេឃ។ យោងតាមឧតុនិយមវិទូ Punta Gorda ដែលមានទីតាំងស្ថិតនៅឆ្នេរឈូងសមុទ្រភាគខាងលិចរដ្ឋផ្លរីដា និងទីលានវាកូនហ្គោលបាននិយាយថា ព្យុះបានបោកបក់យកគ្រាប់កូនហ្គោលទៅលើមេឃ បន្ទាប់មកវាក៏បានធ្លាក់មកលើដីនៅពេលស្ងប់ខ្យល់។
៧. ភ្លៀងកង្កែប
មានភ្លៀងដ៏ធំមួយបានធ្លាក់ដោយនាំទាំងសត្វកង្កែបជាច្រើនក្បាល។ បើតាមព្រះគម្ពីរបានប្រាប់ថា វាជាសញ្ញានៃគ្រោះកាចសាហាវ។ ក្រុមអ្នកវិទ្យសាស្ត្របានយល់ស្របនូវគំនិតនេះ ព្រោះថា កង្កែបទាំងនេះអាចត្រូវបានកួចឡើងទៅលើនៅអំឡុងពេលខ្យល់ព្យុះ ហើយខ្យល់ព្យុះក៏នឹងអាចកើតមានបន្ទាប់ពីមានភ្លៀងកង្កែបនេះ។
តើអ្នកគិតយ៉ាងណាដែរនៅពេលដែលអានអត្ថបទនេះចប់?