បរទេស៖ មហាជនជាច្រើនច្បាស់ជាស្គាល់រួចមកហេីយ នូវ ស្តេចប្រដាល់លំដាប់ថ្នាក់ពិភពលោក ជនជាតិហ្វីលីពីន គឺលោក Manny Pacquiao ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក ហេីយបច្ចុប្បន្ននេះដែរ លោកមានវ័យឈានដល់អាយុ ៤០ឆ្នាំហេីយ។ ពេលនេះផងដែរ
មានព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍បានមកដល់ទៀតហើយ ជាមួយកម្មវិធីប្រដាល់ដ៏កក្រើកនៅទូទាំងពិភពលោក ដែលស្តេចប្រដាល់ Manny Pacquiao នឹងត្រៀមខ្លួនឡើងសង្វៀនជាថ្មីម្ដងទៀតក្នុងពេលឆាប់ខាងមុខនេះហើយ។បេីយោងតាមរយៈការបង្ហោះរបស់ Pacman ផ្ទាល់ បានឲ្យដឹងថា ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao នឹងប៉ះជាមួយកីឡាករ Keith Thurman ជាអ្នកប្រដាល់អាមេរិក ដែលមិនទាន់ស្គាល់ពាក្យថាបរាជ័យឡើយ
ដែលការប្រកួតគឺនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ។ រឿង Pacman ប៉ះជាមួយកីឡាករអាមេរិកខាងលើនេះ នៅមិនទាន់មានការប្រកាស ជាផ្លូវការពីស្ថាប័នណាឡើយ ប៉ុន្តែសាមីខ្លួន ជាអ្នកបញ្ចេញដោយខ្លួនឯង៕ ប្រភព៖ abs-cbn
រូបភាពរបស់លោក Manny Pacquiao៖
រូបភាពរបស់ Keith Thurman៖