Loading...
កាលពីប៉ុន្មានម៉ោងមុននេះ យោងតាមរយៈគណនីហ្វេសប៊ុករបស់លោក Sola Khang ហៅ (K01) បានបង្ហោះវីដេអូឃ្លីបមួយ ជាមួយនឹងរូបភាព ៣សន្លឹក ដែលបង្ហាញពីទិដ្ឋភាពរោងមង្គលមួយ នៅឯខេត្ដកែប ដោយម្ចាស់រោងបានសាងសង់រោង បិទផ្លូវជិតមួយចំហៀងតែម្ដង ដែលបណ្ដាលធ្វើឲ្យអ្នកដំណើរដែលឆ្លងកាត់ផ្លូវមួយនេះ ត្រូវបង្ខំចិត្ដជិះបញ្ច្រាស់នៅលើផ្លូវមួយចំហៀងទៀត។ ទាក់ទងចំពោះរឿងមួយនេះ លោក K01 ក៏បានភ្ជាប់ជាមួយសារដ៏ខ្លីថា៖ ‹‹អជ្ញារធម៍ខេត្តកែប គួតែបើកភ្នែកមើលខ្លះផងទៅ សុខចិត្តអោយបងប្អូនបើកបញ្ច្រាស់គ្រប់គ្នាចឹង សូមទោសផងដែលនិយាយត្រងៗ។››៕ ប្រភព៖ហ្វេសប៊ុក