ចុមយក្ស! នាំគ្នាផ្អើល រឿងជនជាតិវៀតណាម មកទិញសត្វជន្លេនវះងៀតដើម្បីធ្វើម្ហូបពិសេស

0
2066
Loading...

កំពង់ចាម៖ កាលពីពេលថ្មីៗនេះ បងប្អូនប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលខ្លាំង ដោយសារនៅក្នុងភូមិទួលចំបក់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជនជាតិវៀតណាមបាននាំគ្នាមកដើរប្រមូលទិញសត្វជន្លេនពីប្រជាពលរដ្ឋនៅតំបន់នោះ ។ បន្ទាប់ពីទិញជន្លេនបាន ពួកគេបានជួលប្រជាពលរដ្ឋឱ្យវះពោះសត្វជន្លេនទាំងនោះ ហាលថ្ងៃឱ្យស្ងួតដូចជាងៀតត្រីដូ​ច្នោះដែរ ប៉ុន្តែទោះជាយ៉ាងណាគេមិនបានដឹងថា តើគេវះងៀតសត្វជន្លេនទាំងនោះ យកទៅធ្វើអ្វីដែរទេ ។ បើតាមប្រជាពលរដ្ឋ ដែលស៊ីឈ្នួលជនជាតិវៀតណាមវះពោះសត្វជន្លេនទាំងនោះបានឱ្យដឹងថា ជនជាតិវៀតណាមដើរប្រមូលទិញ និង វះពោះជន្លេនហាលថ្ងៃនោះគឺគេយកទៅធ្វើកាពិ ដោយដាក់លាយឡំជាមួយនឹងកំពឹសក្រៀម ។ ប៉ុន្តែក៏មានអ្នកទៀតបានអះអាងថា ​ជនជាតិវៀតណាមយកងៀតសត្វជន្លេនក្រៀមទាំងនោះទៅធ្វើម្ហូបពិសេសនៅតាមហាងរបស់ពួកគេ ។ ចំពោះកំរៃដែលបងប្អូនខ្មែរយើង អាចរកចំណូលពីការវះពោះសត្វជន្លេនហាលថ្ងៃនេះបានចន្លោះពី ២០ ០០០រៀល ទៅ ៣០ ០០០រៀលក្នុងមួយថ្ងៃ  ៕ ប្រភព៖ ហ្វេសប៊ុក