ទីក្រុងក្រោមទឹកដ៏ស្រស់ស្អាតបំផុតទាំង៥ នៅលើពិភពលោកនេះ

0
1894
Loading...

អ្នកប្រហែលជាធ្លាប់មើលរឿងព្រេង ឬលឺពីរឿងព្រេង នៃក្រុងបុរាណខ្លះ នៅក្នុងអាណាចក្របុរាណ ហើយវាជាទីក្រុងដ៏ល្បីល្បាញនៅសម័យបុរាណ។

រហូតមកដល់សព្វថ្ងៃនេះទីក្រុងដ៏ល្បីល្បាញធំៗមិនទាន់បានរកឃើញទាំងអស់នៅឡើយទេ ប៉ុន្តែប៉ុន្មានឆ្នាំមកនេះមានទីក្រុងទឹកជាច្រើនត្រូវបានគេរកឃើញហើយពួកវាសុទ្ធតែត្រូវការ ការថែទាំ។

១. ទីក្រុងផតរ៉ុរ នៅចាម៉ៃកា

ទីក្រុងផតរ៉ុរគឺជាទីក្រុងដ៏ល្បីមួយនៅក្នុងរឿងព្រេង និងប្រវត្តិសាស្ត្រ។ ទីក្រុងនេះជាសម្បុកចោរប្លន់ និងជាតំបន់ពេស្យាចារផងដែរ។

នៅខែមិថុនា ឆ្នាំ១៦៩២ មានគ្រោះរញ្ជួយដីមួយបានធ្វើឲ្យកោះដែលមានទីក្រុងមួយនៅខ្ពស់ស្ទើរតែកប់ពពកបានលិចចូលទៅក្នុងមហាសមុទ្រ និងសម្លាប់មនុស្សជាង ២០០០នាក់។ តើវាជាគ្រោះធម្មជាតិ ឬក៏ជាការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់ទៅលើទង្វើដ៏អាក្រក់របស់ពួកចោរទាំងនេះ? អស់ជាច្រើនឆ្នាំមកហើយ មនុស្សជាច្រើនបានជឿថា វាជាការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់ដើម្បីតបស្នងទៅលើអំពើអាក្រក់របស់ពួកគេ។

បន្ទាប់មកទីក្រុងធំៗ និងល្បីល្បាញក្នុងចំណោមទីក្រុងដែលធំៗនៅទ្វីបអឺរ៉ុប ត្រូវបានលិចជាបន្តបន្ទាប់ ហើយបច្ចុប្បន្នវាបានលិចចុះទៅក្នុងបាតសមុទ្រជំរៅប្រហែល ៤០ម៉ែត្រ។ នៅទីនោះជាតំបន់ដែលសម្បូរទៅដោយពន្លឺព្រះអាទិត្យ ហើយវាបានក្លាយទៅជាកន្លែងសម្រាប់រុករកបុរាណវត្ថុដ៏ធំ និងជាទីកន្លែងអនុស្សាដ៏ស្រស់ស្អាតបំផុត។

២. ពីរ៉ាមីតនៃយូនូគូនី – ជីម៉ាប្រទេសជប៉ុន

រហូតមកដល់ពេលនេះអ្នកជំនាញនៅតែជជែកវែកញែកមិនទាន់ដាច់ស្រេចនូវចម្ងល់របស់ពួកគេអំពីវិមានយ៉ូណាហ្គូនី ដែលស្ថិតនៅក្រោមទឹកនៅឯឆ្នេរសមុទ្រនៃប្រទេសជប៉ុន។ ពួកគេនៅតែមិនអាចស្រាយចម្ងល់ថា តើវាត្រូវបានកសាងឡើងដោយបុរសៗនាសម័យបុរេ ឬក៏វាកើតឡើងដោយធម្មជាតិ។

ខណៈពេលនោះដែលពួកគេបានរកឃើញភស្ដុងមួយទៀតដែលអាចសបញ្ជាក់ថា វាមិនមែនបង្កើតឡើងដោយធម្មជាតិនោះទេ ព្រោះតែគេបានរកឃើញថ្មរាងត្រីកោណដែលមានជ្រុងរាបស្មើ។ ដូច្នេះគេអាចសន្និដ្ឋានបានថា វាមិនមែនកើតឡើងដោយធម្មជាតិនោះទេ។ សាជីជ្រុងនេះមានកម្ពស់ ២៥០ហ្វីត (៧៦ម៉ែត្រ) បើគិតពីបាតសមុទ្រទៅ ហើយវាជាក៏ជាការទាក់ទាញភ្នែកអ្នកមុជទឹកដើម្បីទស្សនាផងដែរ។

ប្រសិនបើពិនិត្យទៅលើរចនាសមព័ន្ធ និងរចនាបទគេអាចសន្និដ្ឋានបានថា វាត្រូវបានកសាងឡើងដោយអ្នកជំនាញនាសម័យនោះ ដោយមើលលើទម្រង់នៃការសាងសង់ វាអាចមានអាយុកាលរហូតដល់ទៅ ១០.០០០ឆ្នាំមុនកំណើតនៃព្រះយេស៊ូ។

៣. Dwarka, Gulf of Cambay នៅប្រទេសឥណ្ឌា

ទីក្រុងបុរាណរបស់ព្រះអម្ចាស់ គ្រីស្នា ត្រូវបានគេគិតថា គ្រាន់តែជារឿងទេវកថាប៉ុណ្ណោះ ប៉ុន្ដែប្រាសាទដែលត្រូវបានរកឃើញនៅឆ្នាំ ២០០០ ហាក់បង្ហាញថា នេះជាច្រកចូលមួយដែលស្ថិតនៅក្នុងរឿងព្រេងទេវកថារបស់ប្រទេសឥណ្ឌា។

រឿងរ៉ាវនេះបាននិយាយថាព្រះអង្គម្ចាស់ គ្រីស្នា មានទីក្រុងដ៏អស្ចារ្យមួយដែលត្រូវបានធ្វើឡើងពីមាស ប្រាក់ និងលោហៈដ៏មានតម្លៃជាច្រើនទៀតចំនួន ៧០០០០តោន។ ទីក្រុងនេះមានភាពចម្រុងចម្រើនខ្លាំងណាស់ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុង Dwarka ត្រូវបានលិចចូលទៅក្នុងបាតសមុទ្របន្ទាប់ពីការសុគតទៅ នៃព្រះអម្ចាស់ គ្រីស្នា។

ប្រាសាទនេះត្រូវបានស្ថិតនៅ ១៣១ ហ្វីត (៤០ម៉ែត្រ) នៅខាងក្រោមផ្ទៃមហាសមុទ្រនៅក្នុងច្រកមួយ នៃ Dwarka ដែលជាទីក្រុងសម័យទំនើបមួយក្នុងចំណោមទីក្រុងទាំង៧ ដែលមានអាយុកាលចាស់ជាងគេនៅប្រទេសឥណ្ឌា។ តាមការសិក្សាស្រាវជ្រាវតាមសូរស័ព្ទបានបង្ហាញថាប្រាសាទនេះបានបាក់បែក និងលិចកប់ទៅក្នុងផ្ទៃបាតសមុទ្រ ហើយការកសាងប្រាសាទនេះបានប្រើការគណនាទៅតាមធរណីមាត្រវិជ្ជា វាជាភាពអស្ចារ្យមួយដែលអ្នកទស្សនៈវិទូ និងអ្នកវិទ្យាសាស្ត្រពិបាកនឹងយល់។

វត្ថុបុរាណជាច្រើនត្រូវបានរកឃើញ និងយកចេញពីកន្លែងនោះ ប៉ុន្តែប្រហែលជាគ្មានអ្វីសំខាន់ និងមានតម្លៃជាង ប្រាសាទដែលមានអាយុកាល ៧៥០០ មុនគ.ស។ វាត្រូវបានទ្រទ្រង់ដោយទ្រឹស្តីបុរាណដែលថា ប្រាសាទបុរាណនេះអាចជាទឹកដីបុរាណរបស់ទីក្រុង Dwarka ។

៤. តោនៃទីក្រុង Quiandao ក្នុងបឹងមួយនៅប្រទេសចិន

ទីក្រុងតោ ជាទីក្រុងបុរាណនៃប្រទេសចិនដែលទទួលបានការសរសើរថា ជាទីក្រុងក្រោមទឹកដែលអស្ចារ្យបំផុតក្នុងពិភពលោក។

វាត្រូវបានសាងសង់ឡើងនៅក្នុងរជ្ជកាល នៃរាជការ ហានភាគខាងកើត ប្រហែលជានៅឆ្នាំ ២៥-២០០ នៃគ្រឹសករាជ និងគ្របដណ្ដប់លើវាល នៃកីឡាបាល់ទាត់របស់ចិនចំនួន ៦២កន្លែង នៅក្នុងតំបន់សព្វថ្ងៃនេះ ហើយ ទីក្រុងតោ អាចត្រូវបានរកឃើញនៅជំរៅ ៨៥-១៣១ ហ្វីត (២៦ ទៅ ៤០ម៉ែត្រ) ក្រោមផ្ទៃទឹក នៃកោះ Thousand Island ដែលជាតំបន់ដែលត្រូវបានជន់លិចនៅទសវត្សឆ្នាំ ១៩៥០ នៅពេលដែលបង្កើតទំនប់។

រូបចម្លាក់ដែលតុបតែងទីក្រុងនេះជាគូប្រជែងភាពស្រស់ស្អាត នៃទីក្រុងអាឡិចសាន់ឌ្រី ដូច្នេះវាជារឿងគួរអោយភ្ញាក់ផ្អើលដែល ទីក្រុងតោក្លាយជាទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ប្រទេសចិន។

៥. រាជវាំង Cleopatra, Alexandria, ប្រទេសអេហ្ស៊ីប

គ្រាន់តែចេញពីច្រាំងនៃអាឡិចសាន់ត្រា នឹងទៅដល់ ព្រះរាជវាំងរបស់ Cleopatra, Queen អេហ្ស៊ីបបុរាណមួយ។ វាត្រូវបានគេជឿថា ប្រាសាទបុរាណនេះត្រូវបានគេបោះបង់ចោលនៅក្នុងសមុទ្រ ដោយសារការរញ្ជួយដីអស់រយៈកាលជាង ១៥០០ ឆ្នាំមុន ហើយវាបានស្ថិតនៅស្ងប់ស្ងាត់រហូតដល់ប៉ុន្មានឆ្នាំថ្មីៗនេះ ទើបវាត្រូវបានគេចាប់អារម្មណ៍។

អ្នកបុរាណវិទូបានប្រាប់ថា ប្រាសាទអ៊ីស៊ីសមួយត្រូវបានរកឃើញបន្ថែមទៀតដោយពួកគេ។ រហូតមកដល់ពេលនេះវត្ថុបុរាណជាង ១៤០ ត្រូវបានរកឃើញនៅក្នុងប្រាសាទបុរាណនេះ ហើយអ្នកជំនាញជឿជាក់ថា សពរបស់ Cleoplatra ត្រូវបានដាក់នៅក្នុងសារមន្ទីរបុរាណនៅក្នុងប្រាសាទនេះ។

សង្ឃឹមថាប្រាសាទទាំងនេះនឹងត្រូវបានរៀបចំឡើងវិញសម្រាប់ទាក់ទាញអ្នកមុជទឹកស្រាវជ្រាវ និងអ្នកទេសចរក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ ដែលអនុញ្ញាតឱ្យយើងទាំងអស់គ្នាបានពិនិត្យមើលកាន់តែច្បាស់អំពីភាពអស្ចារ្យដែលរាជវង្ស Cleopatra។

តើអ្នកមានអារម្មណ៍បែបណាបន្ទាប់ពីអានអត្ថបទនេះរួច? តើអ្នកសង្ឃឹមថា ប្រទេសកម្ពុជារបស់ខ្មែរយើងនឹងមានប្រាសាទបែបនេះដែរ ឬទេ?

សូមចូលរួមបញ្ចេញមតិនៅខាងក្រោម។