ហ៊ាននៅអត់? នារីម្នាក់ជាវិចិត្រករបានរចនាផ្ទះឪពុករបស់នាង មើលទៅគួរឱ្យខ្លាញ (មានរូបភាពច្រើន)

0
1288
Loading...

អ្នកប្រហែលជាធ្លាប់បានឮពីមុន ប៉ុន្តែអ្វីដែលយើងបានលើកយកមកនិយាយនេះគឺ មនុស្សដែលងប់ងល់ជាមួយនឹងការច្នៃប្រឌិត។ វិចិត្រករដែលមានទេពលោកសល្យ ហើយនាងក៏ជាអ្នកថតរូបដ៏ល្បី ឈ្មោះថា Christin McConnell បានប្រាប់ថា ថ្មីៗនេះនាងបានជក់ចិត្តនឹងរឿងមួយដែលមានចំណងជើងថា “Monster House” បន្ទាប់នាងបាននឹកឃើញនូវគំនិតថ្មីមួយក្នុងការកែប្រែផ្ទះចាស់របស់ឪពុកម្ដាយនាងដែលស្ថិតនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីឲ្យវាមានភាពទាក់ទាញ។

គេហទំព័រមួយបានរាយការណ៍ថា McConnell បានចំណាយពេលវេលារបស់នាង ៤ម៉ោងក្នុង១ថ្ងៃនៃពេលវេលាទំនេររបស់នាងដើម្បីប្រែក្លាយផ្ទះរបស់ឪពុកម្ដាយរបស់នាងទៅជាផ្ទះក្នុងក្ដីស្រមៃរបស់នាង។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ក្នុងភាពជាវិចិត្រកររបស់នាង នាងបានប្រែក្លាយផ្ទះរបស់ឪពុកនាងទៅជាផ្ទះសត្វចម្លែកដ៏ធំមួយ។ ភ្នែក និងឆ្អឹងត្រូវបានតុបតែងពីបន្ទះ ហ្វាមខូ ដោយការយកចិត្តទុកដាក់ ដោយក្ដីស្រលាញ់ និងម៉ត់ចត់ ផ្ទះនេះបានក្លាយទៅជា Jack o’lanterns, spider យក្ស ហើយនាងបានបន្ថែមពន្លឺបន្តិចបន្តួចដើម្បីឲ្យមានការចាប់អារម្មណ៍ (ស្រួលបន្លាចចោរនៅពេលយប់ ហាហា)។

កញ្ញា McConnell បានមានប្រសាសន៍ថា “មនុស្សគ្រប់គ្នាបានពេញចិត្ត និងស្រឡាញ់នូវការរចនារបស់ខ្ញុំ ” នាងនិយាយបែបនេះ ដោយសារតែកុមារមួយចំនួនចង់ថតរូបរបស់ពួកគេជាមួយផ្ទះនេះ ហើយមនុស្សរាប់លាននាក់បានធ្វើដំណើរមកទីនេះដើម្បីថតរូបផ្ទះដែលខ្ញុំបានរចនានេះ។ ការរចនារបស់ខ្ញុំមិនធ្លាប់ទទួលបានការចាប់អារម្មណ៍ច្រើនបែបនេះទេពីមុនមកទេ»។

វិចិត្រកររូបនេះក៏ត្រូវបានល្បីឈ្មោះ ដោយសារតែមុខម្ហូបដុតនំដ៏គួរអោយទាក់ទាញរបស់នាងដូចជា ការបង្កើតនូវអ្វីដែលទាក់ទាញប្លែកៗ ហើយនាងក៏នឹងចេញលក់នូវសៀវភៅមុខម្ហូបប្លែកៗនេះផងដែរ។

កញ្ញា McConnell ក៏នឹងរីករាយស្វាគមន៍ និងថតរូបជាមួយអ្នកផងដែរ ប្រសិនបើអ្នកបានធ្វើដំណើរមកទីនេះនៅថ្ងៃបុណ្យ Halloween។

តើអ្នកគិតយ៉ាងណាដែរនៅពេលដែលបានអានអត្ថបទនេះចប់? តើវាគួរឲ្យចាប់អារម្មណ៍ដែរទេ? សម្រាប់ខ្ញុំវិញខ្លាចខ្មោច។ ហេហេ