មែនឬអត់? ព្រះសង្ឃល្បីនៅវត្តនាគវន្ត័ សុំបិណ្ឌបាត Lexus 570 ឆ្នាំ 2019 Black Edition ពីញាតិញោម

0
1225
Loading...

ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ ក្នុងបណ្ដាញសង្គមមានការភ្ញាក់ផ្អើល ដោយសារព្រះសង្ឃល្បីឈ្មោះមួយអង្គដែលគង់នៅវត្តនាគវន្ត័ មានព្រះនាម ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត បានបង្ហោះសារនៅលើហ្វេសប៊ុក ដើម្បីបិណ្ឌបាតរថយន្តថ្មីមួយគ្រឿងម៉ូដែល Lexus LX 570 ឆ្នាំ២០១៩ ប្រភេទ Black Edition ដែលមានតម្លៃនៅលើទីផ្សារកម្ពុជា ប្រមាណជាង ២៣ម៉ឺនដុល្លារ ពីញាតិញោមពុទ្ធបរិស័ទ។

យោងតាមគណនីហ្វេសប៊ុក ដែលមានឈ្មោះថា ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត បានបង្ហោះសារដោយរៀបរាប់ថា៖ ‹‹414142ខ្ចិលបិណ្ឌបាតញាតិញោមកសាងអីទេ ខ្លាចចិត្តញាតិញោមណាស់ ឥឡូវនេះសុំបិណ្ឌ៥៧០(២០១៩)តែម្តងទៅមានញាតិញោមណាមានសទ្ធា? បើមានញាតិញោមចង់ជួយ››។ ទោះជាយ៉ាងណា ក្រោយពេលបង្ហោះសារបែបនេះភ្លាម មានការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកនិយមលេងបណ្ដាញសង្គមយ៉ាងចាស់ដៃផងដែរ ខណៈមិនទាន់ដឹងច្បាស់ថា គណនីហ្វេសប៊ុក មួយនេះត្រូវបានគេ Hack រឺក៏យ៉ាងណា៕