ពីរោះ និងមានន័យ! មកស្ដាប់បទចម្រៀងធ្វើជាពិសេសសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ របស់ ឱក សុគន្ធកញ្ញា (មានវីដេអូ)

0
1751
Loading...

ភ្នំពេញ៖ កាលពីម្សិលមិញនេះ កំពូលតារាចម្រៀងស្រីជួរមុខ​ក្នុង​ប្រទេស​កម្ពុជា​ ឱក​ សុគន្ធកញ្ញា​ ជាមួយ​លោក អុឹង សុខលី ប្អូនប្រុសបង្កើតថៅកែ​ផលិតកម្មរស្មី ហង្សមាស បានសម្រេចកាន់ដៃគ្នាចូលរោងការហេីយ​ ក្រោមការ​ចាប់អារម្មណ៍​ពី​មជ្ឈដ្ឋាន​ទូទាំង​ប្រទេស​។ក្នុងកម្មវិធី​ជ័យ​មង្គល​របស់​តារាចម្រៀង​ដ៏ល្បី​រូបនេះ​

ដោយ​ក្នុង​កម្មវីធី​ទាំងមូល បានរៀបចំឡេីង​ ​យ៉ាង​អធិកអធម​​ អមជាមួយ​ក្បូរក្បាច់​យ៉ាង​​ប្រណិតតែម្តង រួមជាមួយ​នឹង​ការតុបតែង​ខ្លួន​ យ៉ាង​ស្រស់​ស្អាត​ក៏ដូចជា​សម្អាង​ការ​ដ៏គួរឲ្យ​ទាក់ទាញ​​ និង​ល្អឥតខ្ចោះ​ ដែលធ្វើឲ្យ​មានការចាប់អារម្មណ៏​ ពីមហាជនជាច្រេីន​ និងមានការ​កោតសរសើរ​មិនដាច់ពីមាត់នោះទេ។មិនត្រឹមតែ​មាន​ការ​ចូល​រួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ និង​តារា​ល្បីៗ​ក្នុង​វិថី​សិល្បៈ​នោះទេ​

ថែមទាំង​មាន​វត្ត​មាន​អញ្ចេីញ​ដ៏ខ្ពង់ខ្ពស់​ចូលរួម​ពីសំណាក់​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​​ និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ផងដែរ​។លើសពីនេះទៅទៀត​ ផលិតកម្ម​ហង្សមាស​ ក៏​មានជាបទចម្រៀង​ធ្វើយ៉ាងពិសេសសម្រាប់​គូស្នេហ៍​មួយ​គូរ​នេះទៀតផង​ ដែលជាការបកស្រាយដោយកូន​ក្រមុំផ្ទាល់​មានចំណងជើងថា​ ‹‹ស្រឡាញ់​››​ ដែលមាន​អត្ថន័យ​ជ្រាលជ្រៅ​នៃចំណងស្នេហ៍សម្រាប់​អ្នក​ទាំងពីរ​។ ប្រភព៖ ហ្វេសប៊ុក

ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​ដូច​តទៅ​៖