ខណៈពិភពលោកកំពុងជួបគ្រោះរាំងស្ងួត នៅម៉ិចសិកក៏ជួបបញ្ញានៃគ្រោះរាំងស្ងួតនេះផងដែរ ដោយក្នុងអាងស្តុកទឹកដ៏ធំមួយនៅប្រទេសនេះត្រូវបានស្រក។ នេះជាការព្រួយបារម្មណ៍មួយរបស់ជនជាតិម៉ិចស៊ិក និងរដ្ឋាភិបាល ប៉ុន្តែក៏មានរឿងមួយគួរឲ្យភ្ញាក់ផ្អើលបំផុត ដោយសារតែគ្រោះធម្មជាតិបានធ្វើឲ្យព្រះវិហារអាណានិគមមួយបានផុសចេញពីផ្ទៃទឹក ដែលវាហាក់ដូចជា វិមានបីសាចត្រូវបានផុសឡើងពីឋាននរក។
គ្រោះរាំងស្ងួតនៅឆ្នាំនេះបានបោកបក់ទៅលើទីជម្រាល នៃទន្លេ Grijalva ដោយទម្លាក់កម្រិតទឹកនៅក្នុងអាងស្តុកទឹក Nezahualcoyotl ដោយកម្ពស់នៅ 82 ហ្វីត (២៥មែត្រ)។
វិហារនេះមានបណ្តោយ ១៨៣ហ្វីត (៥៦ម៉ែត្រ) និងទទឹង ៤២ហ្វីត (១៣ម៉ែត្រ) ដោយជញ្ជាំងកំពស់ ៣០ហ្វីត (៩ម៉ែត្រ)។ អគារជួងមួយមានកម្ពល់ដល់ ៤៨ហ្វ៊ីត (១៤.៦៣ម៉ែត្រ) បើវាស់ពីផ្ទៃដីក្រោមបាតទឹក។ ស្ថាបត្យករម៉ិកស៊ិក លោក Carlos Navarrete បានប្រាប់ AP News ថា វាត្រូវបានគេស្គាល់ថា ជាប្រភេទប្រាសាទសាន់ធៀហ្គោ (ឬក៏ ឃ្វែជូលា) ដែលត្រូវបានសាងសង់ឡើងនៅសតវត្សរ៍ទី 16 ប៉ុន្តែត្រូវបានគេបោះបង់ចោល ដោយសារតែគ្រោះរញ្ជួយដីដ៏ធំំមួយនៅឆ្នាំ 1773-1776។
ប្រាសាទសាន់ធៀហ្គោកសាងឡើងនៅទីនេះ ដោយសារតែទីតាំងនេះនៅក្បែរមហាវិថីដ៏សំខាន់មួយដែលជាមហាវិថីនៃអ្នកជំនួញ ហើយវាត្រូវបានកសាងឡើងដោយពួកឈ្លបជនជាតិអស្ប៉ាញ។ លោក Narrete បានសន្និដ្ឋានថា ទីនេះមិនធ្លាប់មានអាចារ្យទេ ព្រោះគ្មានការគោរពបូជា និងសំណល់ផ្សេងៗ។
ប្រាសាទនេះត្រូវបានប្ដូរមកសាងសង់នេះជំនួសទីតាំងនៅនៅលើមហាវិថីនៃអ្នកធ្វើជំនួញ ដែលជាផ្លូវដែលរចនាដោយឈ្លបសញ្ជាតិអេស្បាញ ហើយផ្លូវនេះត្រូវបានប្រើរហូតដល់សតវត្សទី ២០។ លោក Navarette ពន្យលបន្ថែមទៀតថា នៅទីនេះក៏មានកន្លែងរោងឈើដែលសាងសង់ឡើងដើម្បីព្យាបាលអ្នកជម្ងឺផងដែរ ហើយរោគប៉ស្ដ បានធ្វើឲ្យតំបន់នេះត្រូវបានគេបោះបង់ចោល។
លោក Navarrete បានបន្តទៀតថា វាជាមជ្ឍមណ្ឌលមួយដ៏ធំ គួរតែមានប្រជាជនច្រើននៅទីនេះ ប៉ុន្តែវាបែរជាមិនមានអ្នកស្នាក់នៅ ដោយក្រោយមកកន្លែងនេះត្រូវបានគេទុកសម្រាប់ទទួលអ្នកដែលមកពី Tecpatan ប៉ុណ្ណោះ។ អ្នកនេសាទក្នុងតំបន់នេះបានរកកំរៃពីការដឹកភ្ញៀវទេសចរ ឆ្លងទន្លេGrijalva ដើម្បីទៅមើលសំណង់ដ៏ចំណាស់នេះ។