បរទេស៖ កាលពីថ្ងៃទី៧ ខែឧសភា យន្តហោះ F-35B មួយគ្រឿង ដែលហោះហើរពីមូលដ្ឋានទ័ពជើងទឹកនៅ Iwakuni (ជប៉ុន) របស់អាមេរិក បានបុកចំបក្សីមួយក្បាលធ្វើឲ្យវារងផលប៉ះពាល់មិនធម្មតា និងចាំបាច់ត្រូវតែធ្វើការជួលជុល ដោយខ្ទង់ចំណាយប្រមាណជាង ២លានដុល្លារ។តែជាសំណាងល្អផងដែរ ដោយសារយន្តហោះនេះ
កំពុងចេញដំណើរលើព្រលានបានបន្តិច បានបុកចំបក្សីមួយក្បាលនេះ ទើបយន្តះហោះផ្អាកដំណើរការភ្លាមៗ ។គួរបញ្ជាក់ផងដែរបក្សីធំៗគឺជាសត្វដែលយន្តហោះទាំងឡាយមានការខ្លាចបំផុត ហើយក៏ពិបាកក្នុងបញ្ជៀសផងដែរ ។កាលពីខែមីនា ឆ្នាំ២០១៩ ថ្មីៗនេះ យន្តហោះដឹកជញ្ជូនប្រភេទ Boeing C-17 Globemaster III ក៏ត្រូវបក្សីបុកបែកផ្កាភ្លើង ត្រូវបង្ខំចិត្តឲ្យសំរាកជាបន្ទាន់ ដើម្បីជួសជុល ។បើយោងតាម Military Times នោះអំឡុងឆ្នាំ២០១១-២០១៧ មានយន្តហោះទ័ពអាកាស ៤១៨ គ្រឿង ត្រូវខូចដោយសារសត្វបក្សីអស់ទាំងនេះ ហើយសហរដ្ឋអាមេរិកបានចំណាយជួសជុលអស់រហូតដល់ទៅ ១៨២លានដុល្លារឯណោះ ៕