ទីបំផុត! តុលាការសម្រេចផ្តន្ទាទោសកញ្ញា យិន ម៉ាណា ដាក់ពន្ធនាគារមួយឆ្នាំ ប៉ុន្តែអនុវត្តមិនដល់មួយឆ្នាំឡើយ

0
853
Loading...

ភ្នំពេញ៖ រឿងក្តីគ្រោះថ្នាក់ចរាចរណ៍ ដែលករណីកញ្ញា យិន ម៉ាណា ដែលបើករថយន្ត Range Rover បុកនិស្សិតស្រីឈ្មោះ ឌុំ រីដា ស្លាប់នោះកាលពីប៉ុន្មានខែមុននេះ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារគឺចំនួនមួយឆ្នាំគត់ ប៉ុន្តែទោសនេះ ត្រូវបានអនុវត្តន៍ត្រឹមតែ ២ខែប៉ុណ្ណោះ

ពោលគឺប្រមាណជាង១០ថ្ងៃទៀតប៉ុណ្ណោះនឹងត្រូវដោះលែងវិញហើយ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកនៅរសៀលនេះ។សាលក្រមសម្រេចនេះ ត្រូវបានប្រកាសដោយលោក អ៊ុក សុវណ្ណារិទ្ធ ជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ និងមានអ្នកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ៕ ប្រភព៖ ហ្វេសប៊ុក