មែនឬ? ​ផ្អើល​ពេញ​យន្តហោះ ខណៈ​បុរស​ម្នាក់ Zoom ថត​រូបឃើញមនុស្សចម្លែកនៅលើពពក

0
3281
Loading...

បរទេស៖ កាលពីពេលថ្មីៗនេះ មាន​បុរស​សញ្ជាតិ​អាមេរិក បានធ្វើ​ដំណើរ​ទៅកាន់​រមណីយដ្ឋាន​ទេសចរណ៍​មួយកន្លែងតាម​ជើងហោះហើរ​របស់​ទ្វីបអឺរ៉ុប។ ក្នុងពេលធ្វើដំណើរនោះ គាត់​ឮ​អ្នកផ្សេងទៀតជជែក​គ្នា​ពីអ្វី​ដែល​ពួកគេសម្លឹង​ឃើញ​តាម​បង្អួចយន្តហោះ គាត់​ក៏​លើក​ម៉ាស៊ីន​ថតរបស់គាត់ រេ​ចុះឡើង​ដើម្បី​ផ្តិត​យក​ទេសភាព​លើ​អាកាស ។​

​ភ្លាមៗនោះអ្វី​ដែល​គាត់​បានឃើញ និង​ថត​ជាប់​នោះ បានធ្វើ​ឲ្យ​គាត់​ស្រែក​ឡើង​ភ្លាត់​សម្លេង​ឡើងថា៖ «​អ្នកណា​គេ​ឈរលើ​ពពក​នោះ​!» ។ ពួកគេ​បាននាំគ្នា​មើល ហើយ​និយាយថា រូបភាពនោះ​ហាក់ដូចជា​ក្រុមគ្រួសារ​មួយក្រុមដែល​មាន​មនុស្ស​ធំ​២​នាក់ និង​ក្មេង​២​នាក់អីចឹង ។​ ​សាក្សី​ទាំងអស់នៅលើ​ជើងហោះហើរ សុទ្ធតែ​ប្រាប់ឲ្យ​ដឹងថា៖ «​ខ្ញុំ​ពិតជា​បានឃើញ​ផ្ទាល់​ភ្នែក​នូវ​ទិដ្ឋភាព​នេះ​! ពិតជា​មានគ្រួសារ​មួយ​កំពុង​ដើរ​លើ​ពពក​! មិនគួរឱ្យ​ជឿ​ទេ ព្រះ​អើយ​!» ។​

​មនុស​ជាច្រើន​គិតថា នេះ​ជា​អម្បូរ​មនុស្ស​មកពី​ក្រៅភពផែនដី​ហើយ​! ។ បើយោងតាមគេហទំព័រ disclose.tv ថា ករណីនេះ ក៏ត្រូវ​បាន​ថត​ដោយ​បណ្តាញ UFO របស់​អាមេរិក (MUFON) ផងដែរ។

មាន​អ្នកជំនាញម្នាក់​បាន​អះអាងថា រូបភាព​នេះពុំមាន​ការប្រើកម្មវិធីកែរូបដើម្បីធ្វើនោះទេ តែ​យ៉ាងណា​នោះ គាត់ក៏​មិនមាន​យោបល់ដែរអំពីរូបនេះ ។​

គួរបញ្ជាក់ផងដែរកាលពីឆ្នាំមុន ក៏មាន​អ្នកដំណើរ​ម្នាក់​មកពី Ireland ធ្វើរដំណើរទៅកាន់​អូស្ត្រាលី ជាមួយជើងហោះហើរ Easy Jet ក៏​ថត​បាន​នៅ​រយៈកម្ពស់​ប្រមាណ ៣០០០០ feet (៩១៥០ម៉ែត្រ) គាត់បានថតជាប់នូវ​មនុស្សម្នាក់សណ្ឋានដូចជាមនុស្សយន្តបាន​ដើរ​លើ​ពពក ដែលរូបភាព​នេះ​មាន​សាក្សី​ពី​សំណាក់​អ្នករួមដំណើរ​នៃ​ជើងហោះហើរ​នោះ​ផងដែរ ។​

នៅលើ​ពិភពលោកយើងនេះ ​ពិតជា​មាន​អាថ៌កំបាំង​ច្រើន ដែលអ្នក​វិទ្យាសាស្ត្រ​ ពុំទាន់​មាន​សមត្ថភាព និង​បកស្រាយ​បាននៅឡើយ ៕